ព័ត៌មាន

អ្នកលក់ និងទិញទិន្នន័យប័ណ្ណក្លែងក្លាយនឹងត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នាក់ងារអនុវត្តច្បាប់មកពីប្រទេសអ៊ីតាលី និងប្រទេសហុងគ្រី គាំទ្រដោយចក្រភពអង់គ្លេស និង Europol បានអនុវត្តប្រតិបត្តិការគោលដៅមួយមានឈ្មោះថា Carding Action 2020 ដើម្បីចាប់ខ្លួនអ្នកបន្លំលក់ និងទិញព័ត៌មានលំអិតកាតលើគេហទំព័រ ដែលលក់នៅលើទីផ្សារគេហទំព័រងងឹត។ គោលបំណងរបស់ប្រតិបត្តិការគឺដើម្បីកាត់បន្ថយ និងការពារការខាតបង់របស់ស្ថាប័នហិរញ្ញវត្ថុ និងអ្នកកាន់ប័ណ្ណ។ ប្រតិបត្តិការនេះអនុវត្តនៅក្នុងរយៈពេល៣ខែដោយមានទិន្នន័យប័ណ្ណចំនួន៩០,០០០ និងក្រោយពីមានការខាតបង់ប្រហែលជា៤០លានផោន (៤៧ លានដុល្លារ)។

Europol បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលព័ត៌មានរវាងអាជ្ញាធរអនុវត្តច្បាប់ និងដៃគូក្នុងវិស័យឯកជន។ អ្នកវិភាគ និងអ្នកជំនាញ Europol ក៏បានគាំទ្រប្រតិបត្តិការនេះដោយធ្វើការវិភាគលើទិន្នន័យជាច្រើន និងបានចែករំលែកជំនាញរបស់ពួកគេនៅក្នុងវិស័យបន្លំប័ណ្ណទូទាត់។

 ទិន្នន័យកាតចំនួន ៩០,០០០កាតវិភាគដោយ Group-IB ដែលជាដៃគូនៅក្នុងវិស័យឯកជនរួមទាំងទិន្នន័យកាតផ្សេងទៀតដែលរងការសម្របសម្រួលពីគេហទំព័រឆបោក ដែលមានមេរោគTrojans លើគេហទំព័រប្លន់តាមអ៊ីធឺណិត និង JS-sniffers ។ ការវាយប្រហារតាមអេឡិចត្រូនិចដែលផ្តោតលើម៉ាស៊ីនលក់ទំនិញ(PoS)  និងពាណិជ្ជករអេឡិចត្រូនិចមានការកើនឡើងយ៉ាងខ្លាំង និងបណ្តាលឲ្យមានការបាត់បង់គួរឱ្យកត់សម្គាល់។ E-Skimming ឬ Magecart គឺជាបច្ចេកទេសហេគលើប្រព័ន្ធសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតដែលលួចព័ត៌មាននៅពេលអ្នកប្រើប្រាស់បញ្ចូលទិន្នន័យទៅក្នុងគេហទំព័រទិញទំនិញតាមបណ្តាញអ៊ីនធឺរណិត៕

image