ព័ត៌មាន

G7 Convertible Touch Table តុប៉ះបញ្ជាដ៏អស្ចារ្យអាចប្រើប្រាស់ជាទូរទស្សន៍បាន

G7 Convertible Touch Table គឺជាប្រភេទតុប៉ះបញ្ជាជំនាន់ថ្មីដ៏អស្ចារ្យដែលមាន ២ ទំហំក្នុងការប្រើប្រាស់នោះគឺទំហំ 55 inch & 75 inch ។ G7 Convertible Touch Table នេះមានការឌីស្សាញរូបរាងថ្មីកាន់តែប្លែក ហើយអ្នកអាចប្រើប្រាស់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបានថែមទៀត។

G7 Convertible Touch Table នេះមានភាពងាយស្រួលក្នុងការដាក់ប្រើប្រាស់ទៅតាមសេណារីយ៉ូដែលអ្នកត្រូវការ។ វាអាចប្រើប្រាស់ជាតុប៉ះបញ្ជា Touch Table នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នក ហើយវាក៏អាចក្លាយជាក្តារខៀនឌីជីថល Digital Whiteboard នៅក្នុងបន្ទប់ប្រជុំរបស់អ្នក ឬក៏ក្លាយជាទូរទស្សន៍ទំនាក់ទំនង Interactive Kiosk នៅក្នុងកម្មវិធីពិពរណ៌ថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យានេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងបន្ទប់ PQ Labs A.I. Framework  ជាមួយនឹងការបំពាក់ទៅលើមុខងារ Object Detection ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការចាប់យកនូវ Object ណាមួយដែលស្ថិតនៅលើតុនេះ និងធ្វើការបង្ហាញនូវមាតិការបស់វាដោយស្វ័យប្រវត្តិនៅលើអេក្រង់នេះបានថែមទៀត។ វាអាចធ្វើការចាប់យកនូវរូបភាព​3D Object នេះនៅលើតុនេះបានយ៉ាងលឿនបំផុត។

G7 Convertible Touch Table នេះមានរូបរាងទាក់ទាញ និងទាន់សម័យជាទីបំផុត។ វាមានកម្មវិធី Smart App ជាច្រើនទៀតដែលមានការឌីស្សាញសម្រាប់ប្រព័ន្ធ Hardware របស់វា។ វាក៏មានភាពច្នៃប្រឌិតខ្ពស់ និងពោរពេញដោយបច្ចេកវិទ្យាដ៏អស្ចារ្យក្នុងការប្រើប្រាស់។ វាមានភ្ជាប់ជាមួយនឹង AI Sensors ដែលស្ថិតនៅក្រោមតុនេះ។ វាក៏មានអេក្រង់ដែលអាចប៉ះបញ្ជាបានលឿន និងស្តើងពេញគែមថែមទៀត៕

image

image