ព័ត៌មាន

ការងារផ្នែកសន្តិសុខតាមអ៊ិនធឺរណែតមានតម្រូវការកើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ វាមានតម្រូវការខ្ពស់មែនទែនទៅលើការងារផ្នែកសន្តិសុខនៅលើអ៊ិនធឺរណិតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀតនៅលើពិភពលោកផងដែរ។ យើងបានដឹងថា​ សេដ្ឋកិច្ចពិភពលោកគឺមានការពឹងផ្អែកទៅលើអ៊ិនធឺរណិត និងសេវាកម្មនៃការតភ្ជាប់ជាច្រើនទៀត។ នៅក្នុងស្ថានភាពនេះ ស្ថាប័នជាច្រើនបានក្លាយជាជនរងគ្រោះនៃការហេគ និងការវាយប្រហារនៅលើអ៊ិនធឺរណិតផងដែរ។

នេះគឺជាហេតុផលដែលអ្នកជំនាញសុវត្ថិភាពអ៊ិនធឺរណិតគឺមានតម្រូវការខ្ពស់មែនទែននៅក្នុងអាជីវកម្ម និងស្ថាប័នជាច្រើន ហើយវាពិតជាសំខាន់មែនទែននៅក្នុងការជួលអ្នកជំនាញសុវត្ថិភាពជាច្រើន បើទោះបីជាវាមានកងកម្លាំងប៉ូលិសនៅទីនេះក៏ដោយ។ ដើម្បីការពារទៅលើស្ថាប័នរបស់ពួកគេ អ្នកជំនាញទាំងនេះពិតជាដើរតួរយ៉ាងសំខាន់មែនទែន។

 យើងបានដឹងថា​ វាមានតម្រូវការយ៉ាងខ្លាំងក្លាមែនទែនសម្រាប់អ្នកជំនាញសុវត្ថិភាព ប៉ុន្តែនៅក្នុងពេលនេះ វាគឺមានមនុស្សតិចប៉ុណ្ណោះដែលត្រូវបានហ្វឹកហាត់ និងបំពេញនូវតម្រូវការទៅលើកំនើននៃការងារទាំងនេះនៅក្នុងទីផ្សារនៃប្រទេសនេះ។ របាយការណ៍ចេញពីក្រុមហ៊ុន  NASSCOM បញ្ជាក់ថា ប្រទេសឥណ្ឌាគឺខ្វះអ្នកជំនាញសុវត្ថិភាពជាច្រើនដែលមានបទពិសោធន៍ផងដែរ។

តាមការបញ្ជាក់របស់ Statista នោះ ទីផ្សារសុវត្ថិភាពអ៊ិនធឺរណិតនេះគឺត្រូវគេរំពឹងថានឹងឈានដល់ទៅទឹកប្រាក់ចំនួន 248.26 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៣ នេះ។ វាមានការរាយការណ៍ថា ការងារចំនួន 67,000កន្លែងនឹងអាចរកបាននៅក្នុងឧស្សាហកម្មសុវត្ថិភាពអ៊ិនធឺរណិតនេះ។

image

ការងារទាំងនេះរួមមាន៖

  • Network security engineer

  • Cybersecurity analyst

  • Security architect

  • Cybersecurity manager

  • Chief information security officer (CISO)

  • Penetration Tester

  • SOC Analyst

  • PKI Security Engineer

  • Secure Developer