ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Samsung Galaxy Buds Pro ត្រូវទម្លាយនៅក្នុងសហរដ្ឋអាមេរិក

កាសស្តាប់ Samsung Galaxy Buds Pro នឹងត្រូវប្រកាសជាផ្លូវការនៅខែក្រោយនេះជាមួយនឹងស្មាតហ្វូន Galaxy S21 series ។​ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់ប្រកាសបង្ហាញនូវវត្តមានរបស់កាសស្តាប់នេះនៅឡើយទេ ប៉ុន្តែលក្ខណៈសម្បត្តិរបស់កាសស្តាប់នេះក៏មានការបែកធ្លាយកាលពីប៉ុន្មានសប្តាហ៍នេះផងដែរ។ យើងដឹងថា កាសស្តាប់ Buds Pro នេះនឹងមានតម្លៃ €229 នៅក្នុងអ៊ឺរ៉ុប។ នៅក្នុងការទម្លាយចេញពី Twitter ទម្លាយថា កាសស្តាប់ Galaxy Buds Pro​នេះនឹងមានតម្លៃ ១៩៩ ដុល្លារនៅក្នុងសហរដ្ឋអាមេរិក។

រូបភាពជាច្រើនទម្លាយថា នាឡិកានេះនឹងមានភ្ជាប់ជាមួយនឹង 2-way speaker និង 3x microphonesផងដែរ។ កាសស្តាប់ Buds Pro នេះក៏មានមុខងារ IPX7 ផងដែរ។ កាសស្តាប់នេះអាចប្រើប្រាស់សម្រាប់ចាក់តន្ត្រីបាន ៨ ម៉ោង និងការនិយាយបាន ៤.៥ ម៉ោងថែមទៀត។

កាសស្តាប់​ Galaxy Buds Pro នេះគឺមានបច្ចេកវិទ្យា Ambient Sound, Conversation Modនិង Spatial Audio ផងដែរ។ កាសស្តាប់ Galaxy Buds Pro នេះគឺមានពណ៌ទឹកប្រាក់ ស្វាយ និងពណ៌ខ្មៅ ហើយវានឹងមានពណ៌បន្ថែមជាច្រើនទៀតនាពេលខាងមុខនេះផងដែរ៕

image

image