ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Samsung Galaxy S21 ត្រូវទម្លាយមុនការប្រកាសជាផ្លូវការ

ស្មាតហ្វូន Samsung Galaxy S21 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែមករានេះ ហើយមុននការប្រកាសជាផ្លូវការនេះ រូបភាពរបស់ស្មាតហ្វូន S21 series ក៏មានការបែកធ្លាយផងដែរ។ ស្មាតហ្វូន S21, S21+ និង S21 Ultra នឹងមានអេក្រង់ទម្លុះអេក្រង់។

ស្មាតហ្វូនម៉ូឌែល Plus គឺមានកាមេរ៉ា ៣ គ្រាប់ និងម៉ូឌែល Ultra គឺមានកាមេរ៉ា ៤ គ្រាប់។ ខណៈពេលដែលក្រុមហ៊ុន Samsung នៅមិនទាន់ទម្លាយនូវលក្ខណៈសម្បត្តិច្រើនអំពីស្មាតហ្វូន S21 នេះ និងតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ៕

image

image