ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមប្រកាសបង្ហាញនូវសេនស័រ ISOCELL ដែលមានទំហំ 200MP

តាមការបញ្ជាក់របស់ប្រភពមួយនៅក្នុងចំណោមប្រភពដែលអាចជឿជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគម្រោងក្នុងការប្រកាសបង្ហាញនូវកាមេរ៉ា ISOCELL ថ្មីនៅឆ្នាំនេះដែលមានទំហំ 200MP នៅក្នុងពេលឆាប់ៗនេះផងដែរ។

ខណៈពេលដែលយើងនៅឆ្ងាយពីសេនស័រទំហំ 600MP sensor នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គិតថា ខ្លួនគឺរួចរាល់សម្រាប់កាមេរ៉ាទំហំ 200MP នៅដើមឆ្នាំនេះ។ វាមិនមានព័ត៌មានលម្អិតអំពីវានៅឡើយទេដូចជាទំហំភិចសែល ទំហំសេនស័រ និងជាច្រើនទៀត។ យ៉ាងណាមិញ របាយការណ៍មួយចេញពីខែមេសាឆ្នាំមុននេះបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើសេនស័រ 250MP ផងដែរដែលមានសេនស័រ 1’’ ។ ដូចនេះ សម្រាប់កាមេរ៉ា 200MP គឺមានសេនស័រតិចជាង 1’’ ខណៈពេលដែលកាមេរ៉ា 108MP sensor គឺមានសេនស័រ 1/33″៕

image