ព័ត៌មាន

ស្មាតហ្វូន Tecno Camon 16 Premier នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១៦ ខែមករានេះ

ស្មាតហ្វូន Tecno Camon 16 Premier បានប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំមុននេះ ហើយនៅថ្ងៃនេះស្មាតហ្វូននេះបានបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌាហើយ។ វាមានទំហំ 8GB/128GB ជាមួយនឹងពណ៌ Glacier Silver​ថែមទៀត។ ស្មាតហ្វូននេះនឹងដាក់លក់នៅលើ Flipkart នៅក្នុងតម្លៃ  INR16,999 ($230/€190) ចាប់ពីថ្ងៃទី ១៦ ខែមករានេះ។

ស្មាតហ្វូន Camon 16 Premier នេះមានបន្ទះឈីប  Helio G90T SoC នឹងដំណើរការនូវ HiOS 7 ផ្អែកនៅលើ Android 10 ថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់  6.85″ FullHD+ 90Hz  និងអេក្រង់ pill-shaped hole ដែលមានកាមេរ៉ាខាងមុខទំហំ 48MP wide និង  8MP ultrawide​ថែមទៀត។

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ វាមានកាមេរ៉ា ៤ គ្រាប់ដែលមានទំហំ  64MP primary (Sony IMX686), 8MP ultrawide, 2MP depth និង 2MP night video units ថែមទៀត។ ស្មាតហ្វូន  Camon 16 Premier នេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងមានថាមពលថ្មទំហំ  4,500 mAh ជាមួយនឹង USB-C ផងដែរ៕

image