ព័ត៌មាន

ស្មាតហ្វូន iQOO 7 ដាក់លក់ដំបូងបានទឹកប្រាក់ចំនួន ២០០ លានយ័ន

ស្មាតហ្វូន iQOO 7 បានទម្លាយកាលពីដើមសប្តាហ៍នេះ ហើយវាក៏ដាក់លក់ជាលើកដំបូងបំផុតនៅថ្ងៃនេះ ហើយក្រុមហ៊ុន iQOO នេះប្រកាសថា ខ្លួនបានលក់ស្មាតហ្វូននេះបានចំនួន ២០០ លានយ័នដែលមានចំនួនប្រហែលជា​ $30.9 លានដុល្លារអាមេរិកថែមទៀត។

ស្មាតហ្វូន iQOO 7 នេះមាន ២ ទំហំនោះគឺ​ 8GB/128GB ដែលមានតម្លៃ CNY3,798 ($585/€485)​និងទំហំ 12GB/256GB គឺមានតម្លៃ CNY4,198 ($650/€535) ។ ក្រុមហ៊ុននេះមិនមានការបង្ហាញនូវចំនួនជាក់លាក់នៃតួរលេខនៃការលក់នោះទេ ប៉ុន្តែវាប្រហែលជាបានចំនួនដល់ទៅ ៥០០០០ គ្រឿង។

ស្មាតហ្វូន iQOO 7 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 SoC កាមេរ៉ា ៣គ្រាប់ដែលមានទំហំ 48MP និងថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងបច្ចេកវិទ្យា 120W charging ថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.62″ 120Hz FullHD+ AMOLED ហើយវាមានកម្រិត 1000Hz touch sampling rate ថែមទៀត។ ស្មាតហ្វូន iQOO 7 នេះមាន ៣ ពណ៌នោះគឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ស៕

image