ព័ត៌មាន

កំពូលស្មាតហ្វូនប្រចាំសករាជថ្មី ល្បីកក្រើកពិភពលោក Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra5G បានបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជាយើងហើយ…!!

បន្ទាប់ពី មហាព្រឹត្តិការណ៍សម្រាប់ Samsung Galaxy S21 Series Unpacked កាលពីយប់ថ្ងៃទី14មករារួចមក ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវរូបរាងពិត…ពីកំពូលបច្ចេកវិទ្យាទំនើបល្អផ្តាច់គេ…និងតម្លៃនៃស្តេចមហាកំពូលស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra5G នៅ BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញ វេលាម៉ោង 10:00 នាទី ព្រឹក ដោយមានការចូលរួមពីសំណាក់ Influencers, Brand ambassador, Viewers, អ្នកថតរូបអាជីព (Professional Photographers), និងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីធ្វើជាសក្ខីភាព ប៉ះផ្ទាល់…ធ្វើតេស្តផ្ទាល់…ក្រេបយកបទពិសោធន៍ផ្ទាល់…និងចូលរួមអបអរផងដោយផ្ទាល់ផងដែរ…!

image

ក្រោយបង្ហាញខ្លួនជាផ្លូវការ ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្ម៉ង់ទុកមុន ចាប់ពីថ្ងៃ 15 ដល់ 28 មករា 2021 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

image

* កម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G ៖

– កាសឥតខ្សែ Galaxy Buds Pro

– Galaxy SmartTag

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

image

* កម្ម៉ង់ទិញទុកមុន Galaxy S21+ 5G និង Galaxy S21 5G ថែមជូន៖

– កាសឥតខ្សែ Galaxy Buds Live

– Galaxy SmartTag

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

image

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “អ្វីដែលអស្ចារ្យលើសពីការរំពឹងទុកដែលមិនអាចនឹកស្មានដល់ ហើយក្រុមហ៊ុន សាមសុង អាចធ្វើបានសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោកនាពេលនេះគឺបានមកដល់ហើយ…! នៅដើមឆ្នាំ 2021 នៃសករាជថ្មីនេះ ក្រុមហ៊ុន សាមសុង ពិតជាធ្វើឱ្យពិភពលោកស្ងើចសសើរបំផុតដោយ Samsung Galaxy S Series ពិតជាមានលក្ខណៈកាន់តែពិសេសផ្តាច់គេក្នុងលោក! ដូច្នេះខ្ញុំជឿជាក់ថា អតិថិជនដែលបានទស្សនាទាំងផ្ទាល់ក្តី ឬតាមប្រព័ន្ធផ្សព្វផ្សាយនានានៅពេលនេះក្តីពិតជាទប់ចិត្តមិនបាន និងចង់កាន់ប្រើគ្រប់ៗគ្នាតែម្តង! ”

ចំពោះលក្ខណៈពិសេស និងបច្ចេកវិទ្យាដែលបានអភិវឌ្ឍថ្មីនៅលើ Samsung GalaxyS21 Series នាពេលនេះគឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់…អស្ចារ្យរហូតធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មិនស្ងើចសរសើរមិនបានជាមួយនឹងកំពូលសមត្ថភាពដូចជា៖

image

1. កាមេរ៉ា (Camera)

– Telephoto lens 2 គ្រាប់ជួយឱ្យការ Zoom 100X កាន់តែមានភាពលម្អិតខ្លាំងបំផុត (very detail) និងមានលំនឹងជាមួយមុខងារ Zoom lock (សម្រាប់ Galaxy S21Ultra តែប៉ុណ្ណោះ)…!

– Portrait បន្ថែម Effect កាន់តែច្រើន

– ថតវីដេអូ 4K(UHD) 60fps បានរហូត 3 Lens( Wide, Ultrawide, Telephoto) (សម្រាប់តែ Galaxy S21 Ultra តែប៉ុណ្ណោះ)

– Director&#039s view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…!

image

2. ប្រព័ន្ធប្រតិបត្តិការ (Performance: 555)

– កម្លាំងថ្មធំ :5000 mAh (ថាមពលថ្មបានពេញ 1 ថ្ងៃ មិនថាប្រើជាមួយ 5G )

– AP : 5nm

– ប្រើបណ្តាញ 5G ទាំងអស់ (Network 5G: Galaxy S21 Ultra, Galaxy S21+ និង Galaxy S21)

– Chipset: Exynos 2100

3. កម្រិតបង្ហាញលើអេក្រង់ (Display)

– កម្រិតបង្ហាញ120Hz @WQHD+ (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)

– កម្រិតបង្ហាញ120Hz @FHD+ (សម្រាប់ Galaxy S21+ និង Galaxy S21)

– បំពាក់បច្ចេកវិទ្យាដែលកាត់បន្ថយមិនឱ្យប៉ះពាល់ភ្នែក (Eye comfort)

4. ជាប្រវត្តិសាស្ត្រដែលប្រើជាមួយប៊ិកវេទមន្ត S-pen បាន (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)

 សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

image