ព័ត៌មាន

គំរូរបស់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Xiaomi ត្រូវបែកធ្លាយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung, Huawei និង Motorola បានប្រឡូកចូលទៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បាន ហើយវាក៏មានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមទៅលើស្មាតហ្វូនដែលអាចបត់បានផងដែរ។ ក្រុមហ៊ុន Xiaomi ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានដែលមានទម្រង់ដូចទៅនឹងស្មាតហ្វូន Galaxy Fold ជាមួយនឹងស្បែក MIUI 12 ថែមទៀត។

រូបភាពនេះអាចប្រាប់យើងថា ស្មាតហ្វូននេះដំណើរការនូវ MIUI 12 ហើយវាមានម៉េមូរីទំហំ 256GB internal storage ។ ស្មាតហ្វូននេះមិនមានកាមេរ៉ាខាងមុខដែលគេអាចមើលឃើញនៅផ្នែកខាងលើរបស់វានោះទេ។ សម្រាប់ប៊ូតុង Power និងប៊ូតុង Volume របស់វាគឺនៅគែមខាងស្តាំរបស់ស្មាតហ្វូននេះនៅពេលដែលវាបើកលាតនោះ។

នេះមិនមែនជាលើកទី ១ នោះទេដែលយើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានគម្រោងក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនដែលអាចបត់បាននោះ។ នៅក្នុងខែធ្នូនេះ ប្រភពឧស្សាហកម្មខាងក្នុងនេះទម្លាយថា​ក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងឆ្នាំ ២០២១ នេះជាមួយនឹងក្រុមហ៊ុន Oppo, vivo និង Google ផងដែរ៕

image