Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ទិន្នន័យរបស់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Freedom Finance ត្រូវបានបែកធ្លាយបន្ទាប់ពីបុគ្គលិកម្នាក់ធ្លាក់ចូលទៅក្នុងការវាយប្រហារ Phishing Attack

January 22
11:05 pm 2021
Like and Share this page:

ក្រុមហ៊ុន Freedom Finance បានសារភាពអំពីការហេគទៅលើបណ្តាញណេតវើក និងការលួចយកនូវទិន្នន័យរបស់អតិថិជនចំនួន  16,000 របស់ក្រុមហ៊ុននេះនៅក្នុងឆ្នាំ ២០១៨ ។ ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Timur Turlov ក៏ប្រកាសអំពីបញ្ហានេះនៅលើបណ្តាញសង្គម Instagram ផងដែរ។ គាត់បានសារភាពថា ឧប្បត្តិវហេតុនេះគឺពិតជាក្តីអាម៉ាស់មែនទែនសម្រាប់ព័ត៌មានសុវត្ថិភាពជាពិសេសអ្វីដែលបានកើតឡើងនៅក្នុងថ្ងៃទី ២៤ ខែធ្នូនេះ។

តាមការបញ្ជាក់របស់គាត់នោះ បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះបានទទួលបាននូវអ៊ីម៉ែលក្លែងបន្លំ Phishing Email ដែលគាត់បានដំណើរការនៅលើម៉ាស៊ីន Local របស់គាត់ទោះបីជាមានការព្រមានអំពីបញ្ហាសុវត្ថិភាពក៏ដោយ។ លោក Turlov សរសេរនៅលើបណ្តាញសង្គម Instagram របស់គាត់ថា “ការវាយប្រហារ Cyber ransomware ទៅលើបណ្តាញណេតវើកខាងក្នុងរបស់យើង និងលួចយកនូវទិន្នន័យចេញពីម៉ាស៊ីន Local របស់បុគ្គលិកជាច្រើននៅក្នុងប្រទេសរុស្សីផងដែរ។ ម៉ាស៊ីនទាំងនេះគឺជាកម្មសិទ្ធិរបស់បុគ្គលិកជាច្រើនរបស់ក្រុមហ៊ុនរបស់ប្រទេសរុស្សីនេះដែលអាចចូលទៅកាន់ភាគហ៊ុនរបស់ជនជាតិរុស្សី និងទិន្នន័យនៅក្នុងឆ្នាំ ២០១៨។”

សម្រាប់អតិថិជនជាច្រើនដែលបើកគណនីរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះគឺមិនរងនូវការប៉ះពាល់នោះទេ។ អតិថិជនអន្តរជាតិរបស់ក្រុមហ៊ុននេះមិនមានការរងគ្រោះនោះទេ។ គាត់បញ្ជាក់ថា ហេគឃ័រមិនអាចចូលទៅក្នុង CRM បានទេ ហើយពួកគេក៏មិនអាចចូលទៅកាន់ Passwords របស់អតិថិជនបានផងដែរ។ Turlov សន្យាថា ក្រុមហ៊ុននឹងទំនាក់ទំនងទៅកាន់អតិថិជនដែលបានរងគ្រោះអោយបានលឿនបំផុត និងប្រាប់ពួកគេថាឯកសារនេះត្រូវបានទម្លាយជាសាធារណៈ។ គាត់បញ្ជាក់បន្ថែមថា “ជាក់ស្តែង ពេលនេះ យើងបានធ្វើការសម្អាតទៅលើបណ្តាញណេតវើករបស់យើង និងគ្រប់ម៉ាស៊ីន Local ទាំងអស់ ហើយទិន្នន័យទាំងនេះលែងបែកធ្លាយហើយ!”

image

Like and Share this page:

Related Posts


Comments