ព័ត៌មាន

ក្រុមអ្នកជំនាញរបស់រុស្សីផ្តល់នូវគន្លឹះអំពីវិធីសាស្រ្តការពារការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួន

នៅក្នុងប្រទេសរុស្សី ចំនួននៃការវាយប្រហារនៅលើអ៊ីនធឺរណិតគឺមានការកើនឡើងខ្លាំងមែនទែនជិត ១ ភាគ ៤ នៅក្នុងត្រីមាសទី​១ ឆ្នាំ ២០២០ នេះបើតាមការបញ្ជាក់របស់លោក  Anton Kukanov​ប្រធានអ្នកជំនាញឌីជីថល  Russian Quality System (Roskachestvo) ។ អ្នកជំនាញនេះអះអាងថា វាមាន Links ប្រហែលជា ១៣% ដែលជាប្រធានបទដែលមានការជាប់ពាក់ព័ន្ធទៅនឹងមេរោគរាតត្បាតកូរ៉ូណា។ ស្ទើរតែពាក់កណ្តាលនៃទិន្នន័យដែលលួចបាននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះគឺមាន usernames និង passwords ។

តាមការបញ្ជាក់របស់ Anton Kukanov នោះ គោលដៅសំខាន់របស់អ្នកបោកប្រាស់នោះគឺមិនមែនតែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែព័ត៌មាននៃការចាយប្រាក់ផងដែរ។ លោក Kukanov និយាយថា “ពួកគេប្រើប្រាស់នូវយុទ្ធនាការ Phishing, social engineering និង malicious programs រួមជាមួយនឹង keyloggers សម្រាប់ធ្វើការថតទុកនូវ Passwords និងកម្មវិធី remote access programs ជាច្រើនទៀតដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរបស់ជនរងគ្រោះបាន។”

អ្នកជំនាញនេះផ្តល់អនុសាសន៍កុំអោយចុចនៅលើ Links ដែលសង្ស័យនេះ ឬប្រើប្រាស់នូវវេបសាយដែលមានមាតិកាល្មើសច្បាប់ដើម្បីការពារនូវការលួចទីន្នន័យនៃការ logins និង passwords ។ ប្រភពជាច្រើនដែលមានការផ្តល់ជូននូវខ្សែភាពយន្តឥតគិតថ្លៃរួមមានផលិតផលថ្មីៗ ឬហ្គេមជាច្រើនដែលអតិថិជនជាច្រើនចូលចិត្តលេង និងប្រើប្រាស់ថែមទៀត។ លោក  Anton Kukanov និយាយថា “អ្នកប្រើប្រាស់មុនគួរធ្វើការដោនឡូតនូវកម្មវិធីណានៅលើវេបសាយភាគីទី ៣ នោះទេ។ អ្នកត្រូវតែដោនឡូតចេញពីវេបសាយផ្លូវការប៉ុណ្ណោះ។”

បន្ថែមពីនេះទៀតនោះ អ្នកជំនាញរបស់  Roskachestvo បានជូនដំណឹងថា មុនពេលដែលតម្លើងនូវកម្មវិធីទាំងនេះអ្នកត្រូវតែអានទៅលើ Reviews ជាមុនសិន។ គាត់ក៏អោយអ្នកប្រើប្រាស់ផ្តោតទៅលើការអានទៅលើ  permissions ដែលមានការស្នើសុំដោយកម្មវិធីនេះផងដែរ។ សម្រាប់ហេតុផលសុវត្ថិភាពនោះ សូមអ្នកប្រើប្រាស់ធ្វើការបដិសេធទៅលើលក្ខខណ្ឌមួយចំនួនដែលផ្តល់ដោយកម្មវិធីទាំងនេះ៕

 image