ព័ត៌មាន

iFixit បង្ហាញថា ស្មាតហ្វូន Samsung Galaxy S21 ងាយស្រួលក្នុងការជួលជុលជាងស្មាតហ្វូន S20

iFixit បានដោះចេញនូវស្មាតហ្វូន  Samsung Galaxy S21 ហើយក្រុមហ៊ុននេះបានដាក់ពិន្ទុ ៤ នៅលើ ១០។ ខណៈពេលដែលស្មាតហ្វូន S20 នៅមិនទាន់បានទទួលនូវការដាក់ចំណាត់ថ្នាក់ពី  iFixit នោះទេ ស្មាតហ្វូន Flagship ដែលបង្ហាញខ្លួននៅឆ្នាំនេះគឺងាយស្រួលក្នុងការជួសជុលជាង។ អ្នកអាចមើលវីដេអូខាងក្រោមនេះ។

ផ្នែកផ្លាស្ទិកខាងក្រោយរបស់ស្មាតហ្វូននេះគឺងាយស្រួលក្នុងការដោះចេញជាងការប្រើប្រាស់នូវកញ្ចក់នៅផ្នែកខាងក្រោយ។ អេក្រង់រាបស្មើរបស់វាគឺងាយស្រួលក្នុងការដោះចេញ ហើយខ្សែអេក្រង់របស់វាក៏ងាយស្រួលក្នុងការផ្តាច់ចេញផងដែរ។ ផ្នែកដែលពិបាកនោះគឺទៅលើកន្លែងសាកថ្ម ឬអេក្រង់របស់វាដែលមានកាវស្អិតមែនទែន។

image

image