Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 មកទទួលយកបទពិសោធន៍ថ្មីៗបន្ថែមនៃលក្ខណៈពិសេសពីកំពូលបច្ចេកវិទ្យាកាមេរ៉ា Samsung Galaxy S21 ស៊េរី…!!

February 26
09:03 am 2021
Like and Share this page:

បង្កើតអនុស្សារីយ៍ដ៏អស្ចារ្យរបស់លោកអ្នកតាមរយៈរូបភាព និងវីដេអូដែលទទួលបានពីកំពូលកាមេរ៉ារបស់ Samsung Galaxy S21!

អ្នកដែលតាមដាន និងនិយមប្រើប្រាស់នូវស្មាតហ្វូន និងកំពូលស្មាតហ្វូនប្រាកដជាបានដឹងទាំងអស់គ្នាពីកំពូលសមត្ថភាពនៃបច្ចេកវិទ្យារបស់ Samsung Galaxy S21 ស៊េរី ប្រចាំឆ្នាំ 2021 នេះ! ហើយមកទល់ពេលនេះយើងក៏មិនទាន់បានឃើញផលិតផលស្មាតហ្វូនណាដែលយកឈ្នះកំពូលសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យបំផុតរបស់ សាមសុង ដែរ! ថ្ងៃនេះ ក្រុមហ៊ុន សាមសុង នឹងបង្ហាញជូនឱ្យកាន់តែច្បាស់បន្ថែមទៀតពីកំពូលសមត្ថភាពកាមេរ៉ាដែលបំពាក់នៅលើ Galaxy S21 Series!

image

Pro-Grade Camera និង Video នៃកំពូលស្មាតហ្វូន Galaxy S21 Series ដែលនឹងបង្ហាញពេលនេះរួមមានដូចជា៖ Portrait Mode ឬ កាលពីមុនយើងហៅថា Live Focus, Director’s View, Single Take និងចុងក្រោយគឺ Space Zoom 100X ដ៏អស្ចារ្យតែម្តង! ឥឡូវនេះសូមមកមើលពីលក្ខណៈសម្បតិ្តពិសេសលម្អិតទាំងអស់គ្នា!

* Portrait Mode

 សម្រាប់មុខងារនេះកាលពីមុនយើងនិយមហៅថា Live Focus ដែលផ្តល់នូវ effect ពន្លឺច្រើនជម្រើសដើម្បីធ្វើឱ្យរូបភាពថត ភ្លឺច្បាស់ ស្អាតដូចធម្មជាតិ ដោយប្រើនូវបច្ចេកវិទ្យាវៃឆ្លាត AI ចុងក្រោយក្នុងការបែងចែកដាច់ពីគ្នារវាងវត្ថុ (Subject) និងផ្ទៃខាងក្រោយ (Background) ដូចជា៖

1. ថតរូប Selfie ដូចធម្មជាតិ

- AI face restoration: កាត់បន្ថយស្នាមព្រាល (Low light ឬក៏ Shaking)

- Face Retouch: កែសម្រួលសាច់ផ្ទៃមុខ និងបន្ថែមភាពរស់រវើក

- Selfie Color Tone: ផ្តល់ពណ៌ និងកែសម្រួលពណ៌លើរូបដែលបាន Selfie បែប (Cool / original / Warm)

ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> Setting -> Selfie Color Tone រើសតាមការចង់បានជាការស្រេច!

2. Effect ដូចថតក្នុងស្ទីតយ៉ូ (Studio)

សម្រាប់មុខងារនេះយើងមាន 2 ជម្រើសដូចជា៖

- Portrait lighting effect

- Live Focus / video with pets

ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> More -> Live Focus ជាការស្រេច!

image

* Director’s View

នេះជាមុខងារដ៏វៃឆ្លាតបំផុតតែមួយគ្មានពីរបស់ សាមសុង នៃពិភពស្មាតហ្វូនក្នុងលោក! មុខងារនេះផ្តល់នូវគុណភាពនៃការថតវីដេអូ និងផ្តល់នូវបទពិសោធន៍អស្ចារ្យនៃការថតវីដេអូដែលអាចឱ្យលោកអ្នកផ្លាស់ប្តូរ lens ទៅមក និង Preview តាមជ្រុងផ្សេងៗទៀត (Various angles) ក្នុងពេលតែមួយ!

1. ផ្លាស់ប្តូរ Lens កាមេរ៉ាបានក្នុងពេលថត

- Live thumbnail in various recording angles (Tele / Wide / Ultra-Wide + Active Track)

2. របៀបថតថ្មីដូច Vlogger

- Dual recording: ដំណើរការមុខងារកាមេរ៉ាទាំងមុខ និងក្រោយក្នុងពេលតែមួយ (Split View / PIP (Picture-in-picture) View

ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> More -> Director’s View

* Single Take

(ចុចតែម្តងថតបានគ្រប់សកម្មភាព) មុខងារនេះនឹងបង្កើតរូបថតច្រើនប៉ុស្តិ៍ ច្រើនជ្រុង ( a variety of angles) និងវីដេអូ ដោយគ្រាន់តែចុចតែម្តង។ ដូច្នេះ AI នឹងធ្វើការងារយ៉ាងឆ្លាតវៃក្នុងការចាប់យករូបភាពស្អាតៗបំផុត 10 shot ក្នុង 1 វិនាទី ខណៈដែលពីមុនបានត្រឹមតែ 2 shot ក្នុង 1 វិនាទី! អ្វីដែលពិសេសសម្រាប់មុខងារនេះ AI នឹងយកចេញដោយស្វ័យប្រវត្តិនូវរូបណាដែលព្រាល មិនច្បាស់ ដោយទុកតែរូបណាដែលច្បាស់ស្អាតដោយបង្កើតជា “Collage” និង Best Clip នៃ “Highlight Videos”, Dynamic slow-mo (Jump, Dance, Run…), និង Scene Relighting (scene only)

ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> អូសរកមុខងារ Single Take លើអេក្រង់ ជាការស្រេច!

image

* Space Zoom

មុខងារនេះអាចឱ្យលោកអ្នកទាញយករូបភាពនៅចម្ងាយឆ្ងាយ 100 ដង នៃការមើលឃើញនៃភ្នែក (100X of naked eyes) កាន់តែលម្អិតជាងមុន ច្បាស់ជាងមុន ទោះបីជាដៃរបស់អ្នករង្គើ ញ័រក៏ដោយជាមួយនឹងមុខងារ Zoom Lock!

1. Tele Lens ពីរគ្រាប់

- Optical 3x និង Optical 10x (Dual Folded) រួមបញ្ចូលគ្នា អាចធ្វើការផ្លាស់ប្តូរ Lens ទៅតាមកម្រិត zoom ដែលបានកំណត់!

2. Focus ដោយស្វ័យប្រវត្តិ និងឈ្លាសវៃបំផុត

- ការ Focus កាន់តែមានភាពជាក់លាក់ជាមួយ Laser AF និង Dual Pixel AF នៅគ្រប់កម្រិតនៃការ Zoom!

- Close-up macro shot: ធ្វើការផ្លាស់ប្តូរយ៉ាងលឿនទៅប្រើ Ultra-Wide lens នៅពេលដែលយើងថតក្នុងចម្ងាយ 10 cm!

សរុបទៅទាំងអស់នេះជាចំណុចខ្លាំងបំផុតរបស់បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន សាមសុង និងធ្វើឱ្យស្តេចកំពូលស្មាតហ្វូន Samsung Galaxy S21 Series អស្ចារ្យគ្មានគូប្រៀបឡើយ!  សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមបណ្តាដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 9099
Yesterday : 14524
This Month : 269066
Last Month : 547061
Total Visitor : 25668122