ព័ត៌មាន

realme បានប្រកាសចេញនូវ កាមេរ៉ាទំហំ 108MP​ដំបូងបង្អស់របស់ខ្លួន ក្នុងព្រឹត្តិការណ៍ការច្នៃប្រឌិតថ្មីនៃកាមេរ៉ា​ “The Camera Innovation”

 ថ្ងៃទី 2 ខែមីនា ឆ្នាំ 2021 នេះ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក​ បានប្រារព្ធព្រឹត្តិការណ៍អនឡាញការច្នៃប្រឌិតថ្មីនៃកាមេរ៉ា​ “The Camera Innovation”​ ដោយបានដាក់បង្ហាញកាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួននៅក្នុងទូរស័ព្ទ realme 8​ ស៊េរី។ ជាមួយនឹងគុណភាពរូបថតច្បាស់ កាន់តែអស្ចារ្យមានមុខងារថតវីដេអូ tilt-shift time-lapse ដែលយើងមើលឃើញវត្ថុទាំងអស់មានសភាពតូចច្បាស់ប្រកបដោយភាពច្នៃប្រឌិត និង ថតវីដេអូ Starry time-lapse ព្រមទាំងមាន Filters Portrait ស្រស់ស្អាតថ្មីបន្ថែមទៀត។  realme 8 ស៊េរីនឹងនាំមុខគេក្នុងការកំណត់ភាពពេញនិយមក្នុងវិស័យថតរូបដោយស្មាតហ្វូន ។

 image

Realme 8 pro បានបំពាក់នូវកាមេរ៉ា​ 108MP Sensor HM2 ជំនាន់ថ្មីបង្អស់របស់ Samsung មកប្រើជាកាមេរ៉ាគោល ដែលមានលក្ខណៈពិសេស 12000 X 9000 Pixel ជាមួយនិងសិនស័រទំហំធំ 1/1.52 អ៊ីញ។ ទំហំ Pixel ធំជាងមុនអាចធានាគុណភាពរូបភាពកាន់តែល្អ ហើយ HM2 ក៏អាចថតរូប9ប៉ុស្តិ៍រួមបញ្ចូលក្នុងរូប1សន្លឹកផងដែរ បូករួមជាមួយមុខងារ ISOCELL PLUS និង Smart-ISO ដែលអាចឲ្យទូរស័ព្ទ realmeថតរូបកាន់តែល្អលេចធ្លោទោះបីស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។

image

 រូបថតនៃកាមេរ៉ាទំហំ 108MP ដែលថតដោយ realme 8 Pro បានផ្តល់តុល្យភាពពន្លឺល្អ រួមជាមួយពណ៌ដ៏រស់រវើក និងមានភាពម៉ត់ច្បាស់ទាំងកន្លែងភ្លឺ និងងងឹត។ ទោះបីពង្រីកក៏នៅតែឃើញភាពម៉ត់ក្នុងរូបភាពច្បាស់ល្អ។ ដោយផ្អែកលើ សិនស័រកម្រិតខ្ពស់ 108MP realme បានបង្កើនការផ្តល់ឲ្យនូវមុខងារច្រើនកាន់តែមានប្រសិទ្ធិភាពជាងមុន និងលក្ខណៈពិសេស មុខងារលេចធ្លោជាច្រើនទៀត។

 image

In-sensor zoomពង្រីករូបភាពបានកាន់តែច្បាស់

realme 8 Pro សម្រេចបានការពង្រីករូបភាពច្បាស់ល្អជាងមុន ដោយសារបច្ចេកវិទ្យាថ្មី In-Sensor Zoom។ នៅក្នុងកាមេរ៉ារបស់ទូរស័ព្ទ realme 8 Pro នៅពេលប្រើមុខងារពង្រីក3ដង នោះបច្ចេកវិទ្យាថ្មី In-Sensor Zoomនឹងដំណើរការ។ ដំណើរការថតរូបភាពលឿនជាងមុន ដោយសារតែទំហំតូចជាងនៅលើរូបថត 12MP។​ នេះវាបានអនុញ្ញាតឲ្យ realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ​ចំពោះភាពច្បាស់នៃរូបភាព។

 image

មុខងារថ្មី New Starry Mode with time-lapse video

នៅក្នុងមុខងារ Starry Mode ថ្មី,realme ក៏បានដាក់បង្ហាញមុខងារ ថត​វីដេអូ Starry Time-lapse​ ដំបូងបង្អស់ក្នុងពិភពលោកដែលមាននៅក្នុងទូរស័ព្ទស្មាតហ្វូន។​ វីដេអូ Starry Time-lapse ត្រូវបានគេស្គាល់ដោយ សំដៅទៅលើការថតខ្លីបវីដេអូជាច្រើនដោយប្រើកាមេរ៉ាអាជីព បន្ទាប់មកផ្គួបផ្សំខ្លីបទាំងនេះដោយកុំព្យូទ័រតាមរយៈកម្មវីធីកាត់តវីដេអូ។ ការបង្កើតមុខងារនេះ ​វីដេអូ Starry Time-lapse វាប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ និងការលំបាកជាច្រើន ដែលតំរូវការដំណើរការដំណោះស្រាយលើសំយោគរូបថត (synthesis of the photos)។ realme បាននាំមកនូវដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើត​វីដេអូ Time-lapseដែលមាន​រយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។

  image

Tilt-shift photography នៃពិភពលោកខ្នាតតូច

Tilt-shift photography​ (ការថតរូបឲ្យឃើញតូច) គឺសំរេចបានដោយមានជំនួយពីលែន Tilt-shift ដែលមានតំម្លៃថ្លៃ​ ដែលអាចធ្វើឲ្យផ្នែកមួយនៃរូបថតលេចចេញច្បាស់ និងរក្សាផ្នែកផ្សេងទៀតឲ្យមានសភាពព្រាល ដើម្បីបង្កើតពិភពខ្នាតតូច។ ជាមួយដំណោះស្រាយថ្មីនៃការថតរូបឲ្យឃើញតូច realme 8​ ស៊េរី អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme​ 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។ realme ក៏ផ្តល់នូវជម្រើសនៃការកែសំម្រួលមួយចំនួននៅក្នុង Tilt shift mode មានដូចជារូបរាង មុំ ​ទីតាំង និងទំហំនៃផ្នែកព្រាល សូម្បីតែការផ្លាស់ប្តូររវាងតំបន់ផ្នែកព្រាល និងតំបន់ច្បាស់។អ្នកអាចជ្រើសរើសនឹងប្តូរផ្នែកព្រាល Bokeh effect បានយ៉ាងងាយស្រួលដើម្បីឲ្យសមនឹងទិដ្ឋភាពជាក់ស្តែង។

 image

Portrait Filters ថ្មីុ, Portraitថ្មីដែលមិនធុញទ្រាន់

ស្មាតហ្វូនភាគច្រើននាពេលបច្ចុប្បន្នថតរូបPortrait​ដែលបង្ហាញផ្នែកព្រាល Bokeh effect ធម្មតានៅផ្ទៃខាងក្រោយ។ realme ជាប្រេនបច្ចេកវិទ្យាទាន់សម័យ ក៏បានបន្ថែមផ្នែកសំខាន់ ក្នុងការថតរូប Portrait​ ផងដែរ។ លើកនេះត្រកូល realme​ 8 ស៊េរី បានផ្តល់នូវមុខងារ Filters 3 មានដូចជា: មុខងារ Neon portrait, Dynamic bokeh​ portrait និង AI color portrait ដែលធ្វើឲ្យគ្រប់រូបភាពPortrait កាន់តែទាន់សម័យ។

 image

 image

 image

ផ្តោតលើកាមេរ៉ាយុគសម័យថ្មីនៃ realme Number Series

ក្នុងនាមជាទូរស័ព្ទស៊េរីលេចធ្លោជាងគេ នៃចំនោមផលិតផលស្មាតហ្វូនរបស់ realme។​ realme Number Series ​ នឹងផ្តោតលើកាមេរ៉ានាពេលអនាគត និងនាំមកនូវបច្ចេកវិទ្យាកាមេរ៉ាដែលមានលក្ខណៈច្នៃប្រឌិតថ្មីបំផុត ដែលបង្កើតការពេញនិយមថ្មីក្នុងវិស័័យថតរូប និងផ្តល់បទពិសោធន៍កាមេរ៉ាឈានមុខគេដល់យុវវ័យ។

image

កាមេរ៉ា 108MP និងលក្ខណៈពិសេសនៃការថតរូបកាន់តែលេចធ្លោនឹងមាននៅលើត្រកូល realme​ 8 ស៊េរី ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!