ព័ត៌មាន

លក្ខណៈសម្បត្តិ រូបភាព និងកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានរបស់ Fitbit Ace 3 ត្រូវបែកធ្លាយ

ក្រុមហ៊ុន Fitbit បានប្រកាសបង្ហាញនូវវត្តមានរបស់នាឡិកា​ Ace 2 សម្រាប់ក្មេងៗនៅក្នុងខែមីនា ឆ្នាំ ២០១៩ នេះ ហើយក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវនាឡិកាជំនាន់ថ្មីដែលមានឈ្មោះហៅថា Ace 3 នៅថ្ងៃទី ១៥ ខែមីនានេះ។ ពេលនេះ វាមានការចែករំលែកនូវរូបភាពជាច្រើនរបស់នាឡិកា Ace 3 ហើយវាមានពីរពណ៌ក្នុងការជ្រើសរើសផងដែរ។

នាឡិកានេះគឺមានអេក្រង់ទំហំ 1.47″ OLED touchscreen ដែលមានកម្រិតភាពច្បាស់ 240×240-pixel ។ នាឡិកានេះគឺមានមុខនាឡិកាជាច្រើនទៀតផងដែរ។ នាឡិកា Ace 3 នេះគឺមានប៊ូតុង Home ផងដែរ។ នាឡិកានេះគឺមានមុខងារជាច្រើនទៀតដូចជា pedometer, sleep monitor និង​ sports modes ផងដែរ។

នាឡិកា Fitbit Ace 3 នេះអាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយទិន្នន័យនេះអាចចូលទៅមើលបានដោយក្មេងៗ និងឪពុកម្តាយបានតាមរយៈកម្មវិធី Fitbit app ។ នាឡិកានេះធ្វើពីប្លាស្ទិក និងទម្ងន់ 70g ។ វាអាចប្រើប្រាស់នៅក្រោមទឹកបានជម្រៅដល់ទៅ ៥០ ម៉ែត្រផងដែរ៕

image

image

image