ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M51 ទទួលបាននូវការអាប់ដេត One UI 3.1 នៅលើប្រព័ន្ធប្រតិបត្តិការ Android 11

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បាននាំយកនូវភាពខុសគ្នាជាច្រើនទៅលើស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ខ្លួន ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ផងដែរ។ ស្មាតហ្វូន Galaxy M51 ប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំមុននេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 និង​ One UI 2.x ។

នៅថ្ងៃនេះ អ្នកប្រើប្រាស់ជាច្រើនរបស់ស្មាតហ្វូននេះបានទទួលនូវការអាប់ដេតទៅកាន់ One UI 3.1 និងប្រព័ន្ធប្រតិបត្តិការ Android 11​ថែមទៀត។ នេះគឺជាការនាំយកនូវបទពិសោធន៍របស់ One UI 3.1 ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ នេះគឺជាការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 11 និងសុវត្ថិភាព Patches សម្រាប់ខែមីនានេះ។ វាមានលេខកូដ M515FXXU2CUB7 ។ អ្នកអាចឆែកមើលនៅក្នុង Settings > Software update ៕

image

image