ព័ត៌មាន

ស្មាតហ្វូន Realme Narzo 20 ទទួលបាននូវការអាប់ដេត Realme UI 2.0 ដែលផ្អែកនៅលើ Android 11

សម្រាប់ស្បែក Realme UI 2.0 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ត្រូវទម្លាយលម្អិតនៅក្នុងខែកញ្ញាឆ្នាំមុននោះពេលនេះដំណើរការនៅលើស្មាតហ្វូនជាច្រើនរបស់ Realme ។ យ៉ាងណាមិញ ស្មាតហ្វូន X50 Pro 5G ពេលនេះទទួលបាននូវការអាប់ដេត Realme UI 2.0 នៅក្នុងខែធ្នូ ហើយពេលនេះ វាដល់ពេលដែលស្មាតហ្វូន Narzo 20 ទទួលបាននូវស្បែក Android ចុងក្រោយបំផុតរបស់ Realme ថែមទៀត។

ស្បែក Realme UI 2.0 នៅលើស្មាតហ្វូន Narzo 20 នេះគឺនាំយកនូវការឌីស្សាញថ្មី និងមុខងារថ្មីៗជាច្រើនផងដែរដែលក្នុងនោះមានដូចជា Dark Mode styles, Tone Tunes, filters for Drawer Mode និង Sleep Capsule​ថែមទៀត។ Realme UI 2.0 នៅលើស្មាតហ្វូន Narzo 20 នេះគឺមានលេខ firmware version RMX2193_11.C.06​ហើយវាចាប់ផ្តើមដំណើរការនៅក្នុងប្រទេសឥណ្ឌាហើយ៕

image

image