ព័ត៌មាន

ស្មាតហ្វូន Sony Xperia 10 III បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប SD690 និងកាមេរ៉ា ៣ គ្រាប់

ជាមួយនឹងការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Xperia 1 III និង Xperia 5 III នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏ប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលថ្មីដែលមានឈ្មោះហៅថា Xperia 10 III ។ ស្មាតហ្វូននេះគឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Xperia ជាមួយនឹងបច្ចេកវិទ្យា 5G connectivity ថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6-inch OLED ជាមួយនឹងការទ្រទ្រង់នូវ HDR 10 និង 60Hz refresh rate ។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏ប្រើប្រាស់នូវអេក្រង់កម្រិត 21:9 aspect ratio ផងដែរ។។ នេះធ្វើអោយស្មាតហ្វូន Xperia 10 III មានរូបរាងតូច និងងាយស្រួលក្នុងការកាន់ប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះការពារដោយកញ្ចក់ Gorilla Glass 6 នៅខាងក្រោយ។ វាក៏មានការប្រើប្រាស់នូវ IP65/68 និងរន្ធដោតកាសស្តាប់ headphone jack ជាមួយនឹង LDAC និង Hi-Res audio ថែមទៀត។

image

ស្មាតហ្វូននេះមានកាមេរ៉ា 12MP, 8MP ultrawide និង 8MP telephoto module ថែមទៀត។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 690 5G chipset ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500 mAh និង Android 11 ថែមទៀត៕

image

image