ព័ត៌មាន

ទំហំ និងម៉េមូរីរបស់ស្មាតហ្វូន Xiaomi Mi 11X, Mi 11X Pro និង Mi 11 Ultra ត្រូវបែកធ្លាយនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន High-End ចំនួន 3 ម៉ូឌែលរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២៣ ខែមេសានេះ ហើយនៅថ្ងៃនេះ វាមានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់វា។ សម្រាប់ស្មាតហ្វូន Mi 11 Ultra នេះនៅក្នុងប្រទេសឥណ្ឌាគឺមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ដូចទៅនឹងស្មាតហ្វូន​ Mi 11X និង Mi 11X Pro ផងដែរ។

image

ស្មាតហ្វូនទាំងពីរនេះគឺជា Rebrand របស់ស្មាតហ្វូន Redmi K40 និង Redmi K40 Pro+ ។ ស្មាតហ្វូន Mi 11X និង Mi 11X Pro គឺមានពីរទំហំនោះគឺរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB / 256GB នៅក្នុងប្រទេសឥណ្ឌា៕

image