ស្មាតហ្វូន Infinix Note 10 Pro ត្រូវប្រទះឃើញនៅលើ Geekbench នៅក្នុងខែកុម្ភៈនេះជាមួយនឹងបន្ទះឈីប Helio G90T SoC, 8GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 11 ។ ពេលនេះស្មាតហ្វូននេះស្ថិតនៅក្នុងបញ្ជីរបស់ Google Play Console ។ យើងធ្លាប់បានលឺពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន G95 ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Infinix Note 10 Pro នេះ។
នៅក្នុងបញ្ជីរបស់ Google Play Console នេះមានការបង្ហាញថា ស្មាតហ្វូន Note 10 Pro នេះមានអេក្រង់កម្រិត FullHD+ ជាមួយនឹងរន្ធប្រហោង punch hole នៅកណ្តាលអេក្រង់។ រូបភាពរបស់ស្មាតហ្វូន Infinix Note 10 Pro មានការបង្ហាញថាស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង រន្ធដោត USB-C port និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ថែមទៀត។ ស្មាតហ្វូន Note 10 Pro នេះក៏ទទួលបាននូវវិញ្ញាបនបត្រ FCC ដែលមានម៉េមូរីទំហំ 256GB storage និងបច្ចេកវិទ្យាសាកថ្ម 33W chargingថែមទៀត៕