ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Oppo A54 ត្រូវបែកធ្លាយមុនការប្រកាសជាផ្លូវការនៅថ្ងៃទី ១៩ ខែមេសា

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន 2 ម៉ូឌែលនៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះនោះគឺស្មាតហ្វូន A54 ​នៅថ្ងៃទី ១៩ ខែមេសានេះ និងស្មាតហ្វូន A74 5G នៅថ្ងៃទី ២០ ខែមេសានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា​ Oppo បញ្ជាក់ថា ស្មាតហ្វូន A74 5G នឹងមានតម្លៃ INR20,000 ($270/€225) នៅក្នុងប្រទេសនេះ។ ស្មាតហ្វូន A54 អាចនឹងមានតម្លៃ​ INR13,490 ($180/€150) ហើយវាមាន ៣ ជម្រើសក្នុងការជ្រើសរើសផងដែរ។

image

ស្មាតហ្វូនដែលមានរ៉េមទំហំ 6GB RAMនិង 128GB storageគឺមានតម្លៃ​ INR15,990 ($215/€180) ។ ស្មាតហ្វូន Oppo A54 នេះមានបន្ទះឈីប Helio P35 SoC ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងស្បែក ColorOS 7.2 ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.51″ HD+ LCD និងថាមពលថ្មទំហំ 5,000 mAh ។ ស្មាតហ្វូននេះមានរន្ធដោត USB-C port ជាមួយនឹង 18W ថែមទៀត។ ស្មាតហ្វូន A54 មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងមានកាមេរ៉ាចំនួន 4 គ្រាប់គឺកាមេរ៉ាមុខទំហំ 16MP selfie និងកាមេរ៉ាខាងក្រោយទំហំ 13MP, 2MP depth និង 2MP macro ៕