ព័ត៌មាន

ក្រុមហ៊ុន Microsoft នឹងរក្សាទុកទិន្នន័យរបស់ប្រជាជនអ៊ឺរ៉ុបនៅក្នុងសហភាពអ៊ឺរ៉ុបជាជាងរក្សាទុកនៅក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ 2022 នេះ

នៅថ្ងៃទី 6 ខែឧសភានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រកាសថា ខ្លួននឹងអនុញ្ញាតអោយប្រជាជនអ៊ឺរ៉ុបអោយធ្វើការរក្សាទុកទិន្នន័យនៅលើក្លោដរបស់សហភាពអ៊ឺរ៉ុប (EU) ជាជាងការរក្សាទុកទិន្នន័យនៅក្នុងសហរដ្ឋអាមេរិកដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពឯកជនភាពរបស់ពួកគេ។

image

លោក Brad Smith អគ្គនាយករបស់ក្រុមហ៊ុន Microsoft និយាយថា ខ្លួននឹងអនុញ្ញាតអោយប្រជាជននៅក្នុងអ៊ឺរ៉ុបធ្វើការរក្សាទុកទិន្នន័យទាំងអស់របស់ខ្លួននៅក្នុងសហភាពអ៊ឺរ៉ុបនៅចុងឆ្នាំ 2022 នេះ។ គួរបញ្ជាក់ផងដែរថា ទិន្នន័យរបស់ប្រជាជនអ៊ឺរ៉ុបត្រូវបានរក្សាទុកដោយសហរដ្ឋអាមេរិកអស់ជាង 10 ឆ្នាំមកហើយ ប៉ុន្តែដោយសារតែការពិន័យទឹកប្រាក់យ៉ាងច្រើនទៅលើក្រុមហ៊ុន​Microsoft ក៏បង្កើតនូវទំនាក់ទំនងមិនល្អរវាងក្រុមហ៊ុននេះជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។

image

កាលពីខែកក្កដាឆ្នាំមុននេះ តុលាកាយុត្តិធម៌នៅក្នុងអ៊ឺរ៉ុបអនុញ្ញាតអោយក្រុមហ៊ុនជាច្រើននៅអ៊ឺរ៉ុបធ្វើការផ្ទេរទិន្នន័យរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់តុលាការដោយប្រកាសថា ខ្លួននឹងធ្វើការយ៉ាងសកម្មជាមួយនឹងគណៈកម្មាធិការនៅអ៊ឺរ៉ុប និងរដ្ឋាភិបាលអាមេរិកដើម្បីដោះស្រាយទៅលើបញ្ហាជាច្រើនដោយសារតែច្បាប់នេះ ហើយក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវ “ឯកជនភាព” ជានិច្ច៕