ព័ត៌មាន

កាសស្តាប់ Honor Earbuds 2 SE ប្រើប្រាស់បានជាង 10 ម៉ោង និងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន

ក្រុមហ៊ុនបច្ចេកវិទ្យា Honor បានប្រកាសបង្ហាញនូវកាសស្តាប់ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា TWS earbuds ចាប់តាំងពីការផ្តាច់ខ្លួនពីក្រុមហ៊ុន Huawei ហើយកាសស្តាប់ថ្មីនេះគឺមានឈ្មោះហៅថា​ Honor Earbuds 2 SE ។ កាសស្តាប់នេះគឺមានតម្លៃ CNY 469 (INR 5,400/€60) ដែលមានការឌីស្សាញយ៉ាងស្រស់ស្អាត និងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានថែមទៀត។

image

កាសស្តាប់ Honor Earbuds 2 SE នេះមា​ន 10mm drivers ។ ក្រុមហ៊ុន Honor និយាយថា កាសស្តាប់នេះអាចប្រើប្រាស់បាន 10 ម៉ោងនៅក្នុងការសាកថ្មម្តង។ កាសស្តាប់ម្ខាងមានថាមពលថ្មទំហំ 55mAh ហើយប្រអប់របស់វាមានថាមពលថ្មទំហំ 410mAh ។ កាសស្តាប់ Honor Eabuds SE 2 នេះដាក់លក់ហើយនៅក្នុងប្រទេសចិនជាមួយនឹងពណ៌ស និងពណ៌ខ្មៅ៕

image