ព័ត៌មាន

Samsung និង vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានកំណើនលឿនបំផុតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2021

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតចេញពី Strategy Analytics បង្ហាញអំពីការលក់ទៅលើស្មាតហ្វូន 5G ជាច្រើននៅក្នុងខែមករាដល់ខែមីនានេះ។ ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនចំនួន 17 លានគ្រឿង និងក្រុមហ៊ុន Vivo នាំចេញស្មាតហ្វូនចំនួន 19.4 លានគ្រឿងនៅក្នុងត្រីមាសទី 1 នេះនៅពេលដែលក្រុមហ៊ុននេះមានកំណើន 79% និង 62% បើធៀបទៅនឹងត្រីមាសទី 4 ឆ្នាំ 2020 នេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​Apple នៅតែនាំមុខគេជាមួយនឹងការនាំចេញស្មាតហ្វូនចំនួន 40.4 លានគ្រឿង ប៉ុន្តែបើធៀបទៅនឹងត្រីមាសមុននេះគឺមានចំនួន 52.2 លានគ្រឿង។ ក្រុមហ៊ុន Oppo នាំចេញស្មាតហ្វូនចំនួន 21.5 លានគ្រឿង ខណៈពេលដែលក្រុមហ៊ុន Xiaomi នាំចេញស្មាតហ្វូនចំនួន 16.6 លានគ្រឿង។

image

កំណើនរបស់ក្រុមហ៊ុន Samsung នេះគឺដោយសារតែវត្តមានរបស់ស្មាតហ្វូន Galaxy S21 series នៅក្នុងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងផ្នែកជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុប។ ក្រុមហ៊ុន vivo ក៏មានការលក់យ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន និងអ៊ឺរ៉ុបផងដែរ។ ក្រុមហ៊ុន Xiaomi និង Oppo ក៏មានការលក់ខ្លាំងនៅក្នុងប្រទេសចិន និងអ៊ឺរ៉ុបផងដែរ៕