ព័ត៌មាន

ស្មាតហ្វូន Vivo V21e 5G នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 24 ខែមិថុនានេះ

ស្មាតហ្វូន vivo V21e 5G នឹងបង្ហាញខ្លួននៅលើទីផ្សាររបស់ប្រទេសឥណ្ឌានៅថ្ងៃទី 24 ខែមិថុនានេះ។ ស្មាតហ្វូននេះមានឈ្មោះហៅថា vivo V21e ដែលប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងខែមេសានេះ ប៉ុន្តែវាមានលក្ខណៈខុសគ្នាផងដែរ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា 5G បន្ទឈីប MediaTek Dimensity 700 chipset ហើយវាមានការឌីស្សាញជាមួយនឹងពណ៌ Gradient យ៉ាងស្រស់ស្អាតបំផុត។

image

លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺដូចគ្នាទៅនឹងប្រភេទ 4G ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.44-inch 1080p AMOLED ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 64MP , 8MP ultrawide និងថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 33W charging ថែមទៀត៕

image