ព័ត៌មាន

HUAWEI 66W SuperCharge GaN Multi-port Charger ឆ្នាំងសាកល្បឿនលឿនក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន​Huawei ទើបតែប្រកាសបង្ហាញនូវវត្តមានរបស់ឆ្នាំងសាកថ្មីដែលមានឈ្មោះហៅថា HUAWEI 66W SuperCharge GaN Multi-port Charger ដែលមានរន្ធផតច្រើនក្នុងការប្រើប្រាស់។ ឆ្នាំងសាកថ្មីនេះប្រើប្រាស់នូវ GaN (Gallium Nitride) ដែលមិនត្រឹមតែមានទំហំតូចក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាមានសមត្ថភាពខ្លាំងក្លាថែមទៀត។

 image

នៅលើឧបករណ៍នេះមានរន្ធ 3 USB Ports គឺ USB A2, USB C និង​ USB A1 ដែលអាចសាកថ្មទៅកាន់ឧបករណ៍ជាច្រើនទៀតនៅក្នុងពេលតែមួយជាមួយនឹងល្បឿនថេរល្អក្នុងការប្រើប្រាស់ និងស្រទាប់ការពារដល់ទៅ 8 ស្រទាប់ថែមទៀត។ HUAWEI 66W SuperCharge GaN Multi-port Charger នេះមានពណ៌ស វិមាត្រ 31 x 31 x 62mm និងទម្ងន់ 110g ៕

image