ព័ត៌មាន

Amazon Echo Show 8 (2nd Gen) ឧបករណ៍កម្សាន្តឆ្លាតវៃនៅក្នុងគេហដ្ឋាន

ថ្មីៗនេះ ក្រុមហ៊ុន Amazon បានប្រកាសបង្ហាញនូវឧបករណ៍កម្សាន្តឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា Amazon Echo Show 8 (2nd Gen) ។ ឧបករណ៍ Amazon Echo Show 8 (2nd Gen) នេះមានអេក្រង់ 8 inch HD និងកាមេរ៉ាទំហំ 13-megapixel ។ វាក៏មានភ្ជាប់ជាមួយនឹង Dual Speakers ដែលផ្តល់នូវសំឡេងច្បាស់ក្នុងការប្រើប្រាស់ផងដែរ។

 image

Amazon Echo Show 8 (2nd Gen)នេះទ្រទ្រង់នូវ Alexa ហើយវាអាចធ្វើការ Stream ជាមួយនឹងកម្មវិធីល្បីៗជាច្រើនដូចជា Amazon Prime Video, Netflix, Amazon Prime Music, Spotify, JioSaavn, Apple Music, Hungama music និងជាច្រើនទៀត។ អ្នកក៏អាចប្រើប្រាស់នូវឧបករណ៍នេះសម្រាប់ធ្វើការតភ្ជាប់ជាមួយនឹងស្មាតហ្វូន អំពូលឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ឆ្លាតវៃ កង្ហារ និងផលិតផល Echo Show ជាច្រើនទៀត។

image

គួរបញ្ជាក់ផងដែរថា ឧបករណ៍នេះក៏មានមុខងារការពារសុវត្ថិភាពជាច្រើនក្នុងការប្រើប្រាស់ទៅលើកាមេរ៉ារបស់វាផងដែរ។ ឧបករណ៍នេះមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ស និងពណ៌ខ្មៅ៕