ព័ត៌មាន

Xiaomi Instant Hot Water Purifier Q600 ម៉ាស៊ីនបន្សុទ្ធទឹកក្តៅសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបន្សុទ្ធទឹកក្ដៅស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  Xiaomi Instant Hot Water Purifier Q600 ។ នេះគឺជាម៉ាស៊ីនបន្សុទ្ធទឹកដំបូងបំផុតដែលអាចប្រើប្រាស់ជាមួយនឹងទឹកក្តៅបាន។ ម៉ាស៊ីន Xiaomi Instant Hot Water Purifier Q600 នេះប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា dual-core six-stage filtration technology ដែលអាចប្រើប្រាស់ទឹកក្តៅនៅក្នុងកម្តៅបានដល់ទៅ 30℃-95℃ ភ្លាមៗ​។

 image

បន្ថែមពីនេះទៀតនោះ នៅផ្នែកខាងលើនៃឧបករណ៍នេះគឺមាន Touch Panel សម្រាប់កែប្រែទៅលើសីតុណ្ហភាព និងកម្រិតទឹកថែមទៀត។ គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបន្សុទ្ធទឹកក្តៅ Xiaomi Instant Hot Water Purifier Q600 នេះក៏អាចប្រើប្រាស់ជាមួយនឹងកម្មវិធី  Mi Smart Home បានផងដែរ៕

image