ព័ត៌មាន

នាឡិកា Realme Band 2 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងអេក្រង់ធំជាងមុន និងការឌីស្សាញរូបរាងថ្មី

នាឡិកា Realme Band បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីខែមីនា ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះបានត្រៀមខ្លួននៅក្នុងប្រកាសបង្ហាញនូវនាឡិកាថ្មីដែលមានឈ្មោះហៅថា Realme Band 2 ដែលមានអេក្រង់ធំជាងមុន ថាមពលថ្មធំជាងមុន និងការឌីស្សាញរូបរាងថ្មីដែលស្រដៀងគ្នាទៅនឹងនាឡិកា Honor Band 6 ផងដែរ។

image

Realme Band 2 នេះមានអេក្រង់ទំហំ 1.4″ color touchscreen ជាមួយនឹងកម្រិតអេក្រង់ 320×167-pixel និង 500 nits ។ បន្ថែមពីនេះទៀតនោះ វាមានមុខនាឡិកាជាង 50 ក្នុងការជ្រើសរើស។ អ្នកក៏អាចធ្វើការបង្ហោះរូបភាពចេញពីស្មាតហ្វូនរបស់អ្នកបានផងដែរ។ នាឡិកា Realme Band 2 នេះក៏មានមុខងារ Smart AIoT Control ក្នុងការគ្រប់គ្រងទៅលើផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុននេះផងដែរ។​

image

នាឡិកា Realme Band 2 នេះមានថាមពលថ្មទំហំ 204 mAh ដែលអាចប្រើប្រាស់បាន 12 ថ្ងៃ។ វាក៏មានការទ្រទ្រង់នូវ Bluetooth 5.1 connectivity និងប្រើប្រាស់នូវ Goodix&#039s Bluetooth Low Energy (Bluetooth LE) SoC ផងដែរ។ នាឡិកា Band 2 នេះដំណើរការនូវ Android 5.1+/iOS 11+ ហើយអ្នកអាចគ្រប់គ្រងបានតាមរយៈកម្មវិធី Realme Link app ផងដែរ៕

image