ព័ត៌មាន

ស្មាតហ្វូន Huawei Mate 50 អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ

ត្រឡប់ទៅក្នុងខែមិថុនានោះ របាយការណ៍ជាច្រើនបានអះអាងថា ក្រុមហ៊ុន Huawei មិនមានផែនការក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីទៀតនោះទេបន្ទាប់ពីស្មាតហ្វូន P50 series ដែលបានប្រកាសបង្ហាញខ្លួននៅក្នុងខែកក្កដានោះ។

image

នៅក្នុងរបាយការណ៍មួយចេញពីអ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន DSCC (Display Supply Chain Consultants) អះអាងថា ស្មាតហ្វូន Mate series flagship អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំនេះ។ តាមការបញ្ជាក់របស់អ្នកជំនាញជាច្រើននោះ ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mate 50 series នៅក្នុងពេលមួយនៅក្នុងខែតុលាខាងមុខនេះ។

image

ព្រឹត្តិការណ៍នៃការសម្ភោធន៍ជាសកលនេះនឹងធ្វើឡើងនៅក្នុងទីក្រុង Vienna ប្រទេសអូស្រា្តលីនៅថ្ងៃទី 21 ខែតុលានេះនៅវេលាម៉ោង 3PM ។ ក្រុមហ៊ុននេះនៅមិនទាន់ប្រកាសថាខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូនណាមួយនោះទេនៅក្នុងខែតុលានេះ។ មកទល់ពេលនេះ យើងនៅមិនទាន់បានដឹងច្រើនអំពីស្មាតហ្វូន Mate Series នោះទេ៕