ព័ត៌មាន

ស្មាតហ្វូន Realme Narzo 50A បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើន

បន្ទាប់ពីការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើននោះ យើងបានដឹងថា ស្មាតហ្វូន  Narzo 50A នឹងបង្ហាញខ្លួនឆាប់ៗនេះ។ ស្មាតហ្វូន Narzo 50A បង្ហាញខ្លួននៅលើ Geekbench ដែលមានការបង្ហាញថា វាមានពិន្ទុ​ 387 នៅក្នុង single-core និង  1364 multi-core ផងដែរ។

image

ស្មាតហ្វូន  Narzo 50A នេះប្រើប្រាស់នូវបន្ទះឈីប MediaTek MT6769V/CZ ឬ Helio G85 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB ប្រព័ន្ធប្រតិបត្តិការ Android 11 និង Realme UI 2.0 ។ ស្មាតហ្វូនRealme Narzo 50A មានអេក្រង់  6.5-inch ជាមួយនឹង waterdrop notch, 6,000 mAh និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ (50 MP main, 2 MP depth, 2 MP macro) ៕

image