ព័ត៌មាន

ក្រុមហ៊ុន Palo Alto Networks ប្រកាសបង្ហាញនូវ Wi-Fi Router សមត្ថភាពចាប់មេរោគ Malware

បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លានៃមេរោគរាតត្បាត Covid-19 នោះ វាមានបុគ្គលិកជាច្រើនដែលចាប់ផ្តើមធ្វើការងារពីផ្ទះ ហើយកម្រិតនៃការវាយប្រហារតាមរយៈចន្លោះប្រហោងៗជាច្រើនក៏មានការកើនឡើងខ្លាំងក្លាផងដែរ។ ក្រុមអ្នកជំនាញសុវត្ថិភាពរបស់ក្រុមហ៊ុន Palo Alto Networks ពេលនេះចង់ជួយក្រុមហ៊ុនជាច្រើន និងបុគ្គលិករបស់ពួកគេអោយជៀសផុតពីគ្រោះថ្នាក់ទាំងនេះ។

image

ក្រុមហ៊ុន Palo Alto ប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួនឈ្មោះថា Okyo™ Garde ដែលបំពាក់នូវប្រព័ន្ធ Wi-Fi 6 system ដែលមានការការពារទៅលើសុវត្ថិភាពនៃផ្នែក Hardware, Software និង Service ។ Okyo Garde  ផ្តល់នូវសុវត្ថិភាពរឹងមាំ និងមុខងារសុវត្ថិភាពក្នុងការគ្រប់គ្រងទៅលើចន្លោះប្រហោងជាច្រើនដែលកើតមាន។ ឧបករណ៍នេះអាចការពារមេរោគ malware, ransomware, phishing និងការគ្រប់គ្រងទៅលើសកម្មភាពដែលដំណើរការខុសប្រក្រតី។

នៅក្នុងសហរដ្ឋអាមេរិកនោះ Okyo Garde នេះអាចធ្វើការ Pre-order បាននៅលើវេបសាយ okyo.com ខណៈពេលដែលការ pre-order នេះគឺរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 នេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Palo Alto Networks ក៏មានក្រុមគាំទ្រផ្នែកបច្ចេកទេសសម្រាប់ជួយទៅលើឧបករណ៍នេះផងដែរ៕