ព័ត៌មាន

MacBook Pro ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមាន Notchនៅលើអេក្រង់

ការបែកធ្លាយជាច្រើនរបស់ក្រុមហ៊ុន Apple បង្ហាញអំពីការឌីស្សាញជាមួយនឹងការប្រើប្រាស់នូវ notch នៅលើអេក្រង់របស់កុំព្យូទ័រ MacBook Pro ។  MacBook Pro នេះគឺមានអេក្រង់ទំហំ 14-inch និង 16-inch ។ កុំព្យូទ័រថ្មីនេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី 18 ខែតុលានេះនៅក្នុងព្រឹត្តិការណ៍ Unleashed ។

image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា កុំព្យូទ័រនេះមានអេក្រង់ mini-LED ជាមួយនឹងកម្រិតពន្លឺ 1000 nits ។ អេក្រង់នេះនឹងមានកម្រិតដល់ទៅ  120Hz refresh rate។ វាក៏មាន notch ដែលមានកាមេរ៉ាកម្រិតភាពច្បាស់ 1080p, TrueTone sensor និង Microphone ។ កុំព្យូទ័រនេះមានកម្រិតភាពច្បាស់ 3456×2234 និង  3024×1964 ជាមួយនឹង 16:10 aspect ។ MacBook Pro 14 និង 16 នេះនឹងប្រើប្រាស់នូវបន្ទះឈីប  M1X chip ៕

image

image