ព័ត៌មាន

ស្មាតហ្វូន Realme GT Neo2 ដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូន Realme GT Neo2 បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីខែមុននេះនៅក្នុងប្រទេសចិនមុនពេលដែលប្រកាសជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារនៅក្នុងប្រទេសឥណ្ឌា ហើយពេលនេះវាដាក់លក់នៅលើវេបសាយ Flipkart ។

image

ស្មាតហ្វូន GT Neo2 នេះមានពណ៌ Neo Green, Neo Blue និង Neo Black ហើយវាមាន 2 ទំហំគឺ 8GB/128GB និង 12GB/256GB ដែលមានតម្លៃ INR31,999 ($425/€365) និង INR35,999 ($480/€415) ។ សម្រាប់អ្នកដែលបានធ្វើការ​Pre-order ទៅលើស្មាតហ្វូននេះគឺទទួលបាននូវនាឡិកា Realme Watch 2 Pro ឥតគិតថ្លៃផងដែរ។

image

ស្មាតហ្វូន GT Neo2 នេះមានបន្ទះឈីប Snapdragon 870 SoC និង Realme UI 2.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ។ ស្មាតហ្វូននេះមានអេក្រង់ 6.62″ FullHD+ 120Hz AMOLED និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ាខាងមុខទំហំ 16MP selfie ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 64MP primary, 8MP ultrawide និង 2MP macro ។ស្មាតហ្វូន GT Neo2 នេះមាន stereo speakers និង NFC ហើយវាមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា 65W តាមរយៈ USB-C Port ផងដែរ៕

image