ព័ត៌មាន

ស្មាតហ្វូន iQOO Z5x នឹងមានអេក្រង់កម្រិត 120Hz

ស្មាតហ្វូន iQOO Z5x នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយនឹងបន្ទះឈីប Dimensity 900 SoC និងកាមេរ៉ាភ្លោះ 50MP ។ មុនព្រឹត្តិការណ៍នៃការប្រកាសបង្ហាញស្មាតហ្វូននេះ ក្រុមហ៊ុន iQOO ក៏ទម្លាយអំពីព័ត៌មានរបស់ស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូន iQOO Z5x នេះនឹងមាន notch ជាមួយនឹងអេក្រង់ 120Hz refresh rateនិង 240Hz touch sampling rate ។ ក្រុមហ៊ុន iQOO និយាយថា ស្មាតហ្វូន Z5x នឹងមាន Wi-Fi 6 និងប្រព័ន្ធ five-layer liquid cooling system ។ ស្មាតហ្វូននេះក៏មានពណ៌ថ្មីផងដែរ។ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5,000 mAh និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ៕

image