ព័ត៌មាន

ស្មាតហ្វូន Realme GT 5G ទទួលបាន Realme UI 3.0

រយៈពេលមួយសប្តាហ៍បន្ទាប់ពីការប្រកាសជាផ្លូវការ Realme UI 3.0 នៅទីបំផុតប្រើប្រាស់នៅលើស្មាតហ្វូន Realme GT 5G ហើយ។ ព័ត៌មាននេះត្រូវទម្លាយនៅក្នុង Realme community forum ។ អ្នកត្រូវមានទំហំម៉េមូរីយ៉ាងហោចណាស់ 10 GB នៅលើឧបករណ៍របស់អ្នក និងធ្វើការ Back up ទិន្នន័យផងដែរ។

image

ស្មាតហ្វូននេះគួរតែមានថាមពលថ្មយ៉ាងហោចណាស់ចំនួន 60% ហើយវាគួរតែដំណើរការនូវ RMX2202_11_A.14 មុនពេលដែលធ្វើការអាប់ដេត៕

image