ព័ត៌មាន

លក្ខណៈសម្បត្តិនៃបន្ទះឈីប Snapdragon 898 និង Dimensity 2000 ត្រូវទម្លាយ

នៅក្នុងការទម្លាយនៅលើ Weibo វាមានការបង្ហាញអំពីបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm និង​ MediaTek ។ បន្ទះឈីប Snapdragon 898 នេះប្រើប្រាស់នូវដំណើរការ 4nm ជាមួយនឹង octa-core CPU ដែលមាន Cortex-X2-based main core ល្បឿន 3.0 GHz ជាមួយនឹង 3x Cortex-A710-based performance cores ដែលមានល្បឿន 2.5 GHz និងក្រាហ្វិកកាត Adreno 730 GPU ។

image

បន្ទះឈីប Dimensity 2000 នេះគឺមានល្បឿន 2.85 GHz ដែលខ្ពស់ជាងបន្ទះឈីប Snapdragon 898 ។ សម្រាប់ GPU របស់វាគឺ Mali-G710 MC10 ។ បន្ទះឈីប flagship silicon របស់ក្រុមហ៊ុន MediaTek នេះគឺផ្អែកនៅលើដំណើរការ 4nm របស់ក្រុមហ៊ុន TSMC ៕

image