ព័ត៌មាន

វត្តមាន iPhone 14 អាចនឹងមានការពន្យារពេលដោយសារតែភាពតានតឹងនៃប្រទេសចិន និងតៃវ៉ាន់

យើងបានដឹងថា ក្រុមហ៊ុន Apple គឺជាអតិថិជនដ៏សំខាន់របស់ក្រុមហ៊ុន TSMC ហើយក្រុមហ៊ុននេះក៏បាននាំចេញនូវបន្ទះឈីបទៅកាន់ Pegatron នៅក្នុងប្រទេសចិនដែលនៅទីនេះគឺជាកន្លែងតម្លើងនូវស្មាតហ្វូន iPhone ។ នៅក្នុងពេលនេះ សភាពកាន់តែមានភាពតានតឹងរវាងប្រទេសចិន និងតៃវ៉ាន់ដែលអាចបណ្តាលអោយមានការពន្យារពេលក្នុងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 14 ផងដែរ។

image

ក្រុមហ៊ុន Apple ក៏និយាយជាមួយនឹងដៃគូជាច្រើនរបស់តៃវ៉ាន់ និងស្នើសុំអោយមានការប្រើប្រាស់នូវពាក្យថា “Made in Taiwan” ឬ “Republic of China” ត្រូវតែដកចេញជាដៃខាត។ តាមការបញ្ជាក់របស់លោក Ming-Chi Kuo អោយដឹងថា សម្រាប់ស្មាតហ្វូន 6.1-inch iPhone 14 នឹងធ្វើការផលិតនៅក្នុងរោងចក្ររបស់ Foxconn នៅក្នុងប្រទេសឥណ្ឌា៕