ព័ត៌មាន

Google Pixel Buds Pro កាសស្តាប់ជំនាន់ថ្មីបំពាក់នូវមុខងារ ANC និងអាចប្រើប្រាស់បាន ៣១ ម៉ោង

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែប្រកាសបង្ហាញនូវ Pixel Buds Pro ចុងក្រោយបំផុតរបស់ខ្លួនជាផ្លូវការដែលមានភ្ជាប់ជាមួយនឹងមុខងារ  active noise cancellation (ANC) អាចប្រើប្រាស់បានដល់ទៅ ៣១ ម៉ោង និងបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។ Google Pixel Buds Pro នេះមាន​៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ Coral, Lemongrass, Fog និង Charcoal ។

 image

កាសស្តាប់​Google Pixel Buds Pro នេះមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ និងមានបំពាក់នូវ 11mm drivers ។ វាក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីប  6-core audio chip ដែលអភិវឌ្ឍដោយក្រុមហ៊ុន Google ផងដែរ។ កាសស្តាប់នេះភ្ជាប់ជាមួយនឹងប្រព័ន្ធ  IPX4 និងប្រើប្រាស់នូវ USB Type-C  រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Qi wireless charging ថែមទៀត។ កាសស្តាប់ Google Pixel Buds Pro  នេះក៏ភ្ជាប់ជាមួយនឹង Bluetooth v5.0 connectivity ផងដែរ៕