ព័ត៌មាន

Lenovo ThinkCentre neo 50a 24 All-in-one desktop PC កុំព្យូទ័រជំនាន់ថ្មីដ៏ទាន់សម័យ

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មី ThinkCentre neo 50a 24 all-in-one desktop របស់ខ្លួនដែលមានរូបរាងទាន់សម័យភ្ជាប់ជាមួយនឹង dual 3W Harman speakers, dual array mics រួមជាមួយនឹងកាមេរ៉ា 5MP ដែលងាយស្រួលក្នុងការប្រើប្រាស់នៅក្នុង Windows Hello និងមុខងារ AI ជាច្រើនទៀត។ សម្រាប់កុំព្យូទ័រ  neo 50a 24 នេះមានភ្ជាប់ជាមួយនឹង  10 ports ដែលរួមមាន  Ethernet, HDMI (HDMI-in and 2.1 out), USB (6 ports) និង 3.5mm audio jack ។

 image

ម៉ូនីទ័រនេះមានអេក្រង់ 16:9 aspect ratio និងកម្រិតពន្លឺ​250 nits  ។ កញ្ចក់របស់វាគឺជាប្រភេទ touchscreen  ដែលទទួលបាននូវវិញ្ញាបនបត្រ  TUV Rheinland Low Blue Light សម្រាប់ការពារភ្នែកផងដែរ។ កុំព្យូទ័រនេះមានបន្ទះឈីប  Intel Arc A370M GPU  ជាមួយនឹងរ៉េម 4GB GDDR6 VRAM និងក្រាហ្វិកកាត Radeon RX 6500M GPUs។ សម្រាប់កុំព្យូទ័រ all-in-one (AIO) desktop នេះប្រើប្រាស់នូវ  Intel Core i7 H-series processors ជាមួយនឹងរ៉េមទំហំ 16GB  និង 1TB SSD/ 2TB HDD៕