ព័ត៌មាន

ក្រុមហ៊ុន Twitter បញ្ជាក់ថា ចន្លោះប្រហោង 0-Day ត្រូវប្រើប្រាស់ដើម្បីទម្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន 5.4 លានគណនី

ក្រុមហ៊ុនបច្ចេកវិទ្យា Twitter បញ្ជាក់នៅក្នុងការបែកធ្លាយទិន្នន័យនាពេលថ្មីៗនេះពាក់ព័ន្ធទៅនឹងចន្លោះប្រហោងនៃកំហុង 0-Day ដែលប្រើប្រាស់ដើម្បីភ្ចាប់នូវ email និងលេខទូរស័ព្ទរបស់គណនីអ្នកប្រើប្រាស់ជាច្រើន។ ក្រុមហេគឃ័ររកបានទិន្នន័យបញ្ជីរបស់អ្នកប្រើប្រាស់ច្រើនជាង 5.4 លាននាក់។

image

កាលពីខែមុននេះ  BleepingComputer និយាយថា ក្រុមហេគឃ័រអាចបង្កើតនូវបញ្ជីមួយដែលមានអ្នកប្រើប្រាស់ច្រើនជាង 5.4 លាននាក់នៅលើ Twitter តាមរយៈការប្រើប្រាស់នូវចន្លោះប្រហោងនៅក្នុងវេបសាយ Social Media នេះ។

ចន្លោះប្រហោងនេះអនុញ្ញាតអោយអ្នកណាម្នាក់អាចដាក់នូវអាសយដ្ឋាន Email ឬលេខទូរស័ព្ទដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងគណនី Twitter ។ ក្រុមហេគឃ័រក៏ប្រើប្រាស់នូវ Account ID នេះដើម្បីបន្លំសារព័ត៌មានជាសាធារណៈផងដែរ។ ចន្លោះប្រហោងនេះអនុញ្ញាតអោយហេគឃ័រអាចបង្កើតនូវ Profiles របស់អ្នកប្រើប្រាស់ Twitter ចំនួន 5.4 លាននាក់នៅក្នុងខែធ្នូ ឆ្នាំ 2021 ៕