ព័ត៌មាន

មេរោគ Adware មានអ្នកដោនឡូតជាង 13 លានដងចេញពី Google Play និង​Apple Store

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញនូវកម្មវិធីចំនួន 75 apps នៅលើ Google Play និងកម្មវិធី 10 apps នៅលើ App Store របស់​Apple ដែលមានអ្នកទាញដោនឡូតច្រើនជាង 13 លានដង។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្ម ads នោះ មេរោគនៅក្នុង​Apps ទាំងនោះក៏បង្កនូវសកម្មភាពគ្រោះថ្នាក់ផងដែរ។

image

ក្រុមអ្នកស្រាវជ្រាវរបស់ HUMAN’s Satori Threat Intelligence រកឃើញនូវកម្មវិធី apps ទូរស័ព្ទជាច្រើនដែលបង្កប់នូវមេរោគ adware ដែលធ្វើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះហៅថា &#039Scylla&#039 ។ អ្នកវិភាគនិយាយថា &#039Scylla&#039 គឺជារលកទី ៣ នៃប្រតិបត្តិការរបស់ពួកគេចាប់តាំងពីខែសីហា ឆ្នាំ 2019 ដែលប្រើប្រាស់នូវមេរោគ &#039Poseidon&#039 ជារលកទី ១ និងមេរោគ &#039Charybdis&#039 ជារលកទី ២ នៅក្នុងចុងឆ្នាំ 2020 ។

បញ្ជីឈ្មោះនៃកម្មវិធីនៅលើ iOS App

  • Loot the Castle – com.loot.rcastle.fight.battle (id1602634568)

  • Run Bridge – com.run.bridge.race (id1584737005)

  • Shinning Gun – com.shinning.gun.ios (id1588037078)

  • Racing Legend 3D – com.racing.legend.like (id1589579456)

  • Rope Runner – com.rope.runner.family (id1614987707)

  • Wood Sculptor – com.wood.sculptor.cutter (id1603211466)

  • Fire-Wall – com.fire.wall.poptit (id1540542924)

  • Ninja Critical Hit – wger.ninjacriticalhit.ios (id1514055403)

  • Tony Runs – com.TonyRuns.game

បញ្ជីឈ្មោះនៃកម្មវិធីនៅលើ Android App

  • Super Hero-Save the world! – com.asuper.man.playmilk

  • Spot 10 Differences – com.different.ten.spotgames

  • Find 5 Differences – com.find.five.subtle.differences.spot.new

  • Dinosaur Legend – com.huluwagames.dinosaur.legend.play

  • One Line Drawing – com.one.line.drawing.stroke.yuxi

  • Shoot Master – com.shooter.master.bullet.puzzle.huahong

  • Talent Trap – NEW – com.talent.trap.stop.all

សម្រាប់អ្នកប្រើប្រាស់ដែលបានតម្លើងនូវកម្មវិធី apps ទាំងនេះសូមធ្វើការលុបចោលកម្មវិធីទាំងនេះចេញពីស្មាតហ្វូន និងសូមធ្វើការពិនិត្យទៅលើ Apps អោយបានច្បាស់សិនមុននឹងធ្វើការតម្លើង៕