About US
នារយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ពិភពលោកបានទទួលយកនូវបច្ចេកវិទ្យាមួយថ្មី ដែលជារបកគំហើញរបស់មនុស្សជំនាន់ថ្មី ហើយត្រូវបានគេឲ្យឈ្មោះថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ។ បច្ចេកវិទ្យាព័ត៌មានវិទ្យាជួយមនុស្សយើងស្ទើរគ្រប់វិស័យទាំងអស់ មិនថាវិស័យសុខាភិបាល, សេដ្ឋកិច្ច, ទូរគមនាគមន៍ ឬវិស័យអប់រំឡើយ គឺសុទ្ធសឹងពឹងផ្អែកលើបច្ចេកវិទ្យាថ្មីនេះទាំងអស់ ។ យ៉ាងណាម៉ិញ ប្រទេសកម្ពុជាយើងក៏បានទទួលយកនូវវិស័យនេះផងដែរ ដើម្បីការអភិវឌ្ឍន៍ និងការកសាងប្រទេសជាតិ ។
ស្របពេលដែលប្រទេសកម្ពុជាកំពុងមានតម្រូវការចាំបាច់នូវឯកសារជាមូលដ្ឋាន សម្រាប់ឲ្យប្រជាពលរដ្ឋខ្លួនធ្វើការស្រាវជ្រាវ និងជួយដល់ការសិក្សារបស់និស្សិត ដែលបានធ្វើការជ្រើសរើស និងកំពុងសិក្សាទៅលើជំនាញព័ត៌មានវិទ្យានោះ ទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាក៏បានចាប់បដិសន្ឋិឡើង ដោយការទិញទស្សនាវដ្តីពត៌មានវិទ្យាមួយមានឈ្មោះថា PC WORLD CAMBODIA រួចបានធ្វើការកែប្រែឈ្មោះជាទស្សនាវដ្តី "ទីក្រុងពត៌មានវិទ្យា (ITCITY Magazine)" នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០០៩ តាមប្រកាសលេខ ១៥៧.០៤ ព.ម ប្រ ក ដោយមានការទទួលស្គាល់ពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា, ប្តូរទាំងខ្លឹមសារអត្ថបទ, សោភណ្ឌភាព, ការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗមកចុះផ្សាយ និងប្តូររចនាសម្ព័ន្ធមួយចំនួនធំដូចជា បនែ្ថមបុគ្គលិកមានបទពិសោធន៍ និងស្នាដៃក្នុងការនិពន្ធអត្ថបទ ដើម្បីបង្កើនគុណភាពរបស់ទស្សនាវដ្តី, បនែ្ថមទំព័រច្រើនជាងមុនពី ៨៨ទំព័រ ទៅដល់ ១០០ទំព័រ, ធ្វើការបោះពុម្ពច្រើនជាងមុនរហូតដល់ ១៨០០០ច្បាប់ ក្នុងមួយលេខៗ, បន្ថែមការចេញផ្សាយរហូតដល់ទៅ ២ដង ក្នុងមួយខែ និងការលក់ចែកចាយយ៉ាងទូលំទូលាយទូទាំង ២២ខេត្ត-ក្រុងតែម្តង។
ពិសេសលើសនេះទៅទៀត ក្នុងរយៈពេល ៦ឆ្នាំ កន្លងមកនេះ ទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រិយមិត្តអ្នកអាន, សិស្ស-និស្សិតគ្រប់ស្រទាប់វ័យ, អ្នកជំនួញនានា និងក្រុមហ៊ុនធំ តូច ដែលមានលក់នូវផលិតផលពាក់ព័ន្ធគ្រឿងអេឡិចត្រូនិច។ នេះសរបញ្ជាក់ឲ្យឃើញថា ទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាកំពុងតែឈានមុខគេនៅលើទីផ្សារកម្ពុជា និងទទួលបាននូវភាពជោគជ័យយ៉ាងធំធេង៕
ជួយគាំទ្រយើងនៅក្នុង Facebook
ព័ត៌មានពេញនិយមប្រចាំសប្ដាហ៍
ទាញយក
- Download - PHONE CITY MAGAZINE NEW ISSUE 184 FOR FEBRUARY 2016
- Download - PHONE CITY MAGAZINE NEW ISSUE 183 FOR JANUARY 2016
- Download - PHONECITY MAGAZINE ISSUE 182 FOR DECEMBER 2015 FREE DOWNLOAD
- Download - PHONECITY MAGAZINE ISSUE 181 FOR NOVEMBER 2015
- Download - PHONECITY MAGAZINE ISSUE 180 FOR OCTOBER 2015
- Download - PHONECITY MAGAZINE ISSUE 179 FOR SEPTEMBER 2015
- Download - PHONECITY MAGAZINE ISSUE 178 FOR AUGUST 2015
- Download - PHONECITY MAGAZINE ISSUE 177 FOR JULY 2015
ទិញលក់ ទំនិញ ពេញនិយមប្រចាំសប្ដាហ៍
ចំនួនអ្នកចូលទស្សនា
Today : | 11942 |
Yesterday : | 15448 |
This Month : | 43833 |
Last Month : | 458717 |
Total Visitor : | 24895829 |