Breaking News
ព័ត៌មានថ្មីៗ

📅 02 March, 2021 / 1 Day ago
ថ្ងៃទី 2 ខែមីនា ឆ្នាំ 2021 នេះ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានប្រារព្ធព្រឹត្តិការណ៍អនឡាញការច្នៃប្រឌិតថ្មីនៃកាមេរ៉ា “The Camera Innovation” ដោយបានដាក់បង្ហាញកាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួននៅក្នុងទូរស័ព្ទ realme 8 ស៊េរី។ ជាមួយនឹងគុណភាពរូបថតច្បាស់ កាន់តែអស្ចារ្យមានមុខងារថតវីដេអូ tilt-shift time-lapse ដែលយើងមើលឃើញវត្ថុទាំងអស់មានសភាពតូចច្បាស់ប្រកបដោយភាពច្នៃប្រឌិត និង ថតវីដេអូ Starry time-lapse ព្រមទាំងមាន Filters Portrait ស្រស់ស្អាតថ្មីបន្ថែមទៀត។ realme 8 ស៊េរីនឹងនាំមុខគេក្នុងការកំណត់ភាពពេញនិយមក្នុងវិស័យថតរូបដោយស្មាតហ្វូន ។

📅 26 February, 2021 / 5 Days ago
បង្កើតអនុស្សារីយ៍ដ៏អស្ចារ្យរបស់លោកអ្នកតាមរយៈរូបភាព និងវីដេអូដែលទទួលបានពីកំពូលកាមេរ៉ារបស់ Samsung Galaxy S21!
អ្នកដែលតាមដាន និងនិយមប្រើប្រាស់នូវស្មាតហ្វូន និងកំពូលស្មាតហ្វូនប្រាកដជាបានដឹងទាំងអស់គ្នាពីកំពូលសមត្ថភាពនៃបច្ចេកវិទ្យារបស់ Samsung Galaxy S21 ស៊េរី ប្រចាំឆ្នាំ 2021 នេះ! ហើយមកទល់ពេលនេះយើងក៏មិនទាន់បានឃើញផលិតផលស្មាតហ្វូនណាដែលយកឈ្នះកំពូលសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យបំផុតរបស់ សាមសុង ដែរ! ថ្ងៃនេះ ក្រុមហ៊ុន សាមសុង នឹងបង្ហាញជូនឱ្យកាន់តែច្បាស់បន្ថែមទៀតពីកំពូលសមត្ថភាពកាមេរ៉ាដែលបំពាក់នៅលើ Galaxy S21 Series!

📅 23 February, 2021 / 8 Days ago
ថ្មីៗនេះ វត្តមានរបស់កាសស្តាប់ V-Moda M-200 ANC ក្លាយជាកាសស្តាប់ដ៏អស្ចារ្យក្នុងការប្រើប្រាស់។ កាសស្តាប់នេះមានបំពាក់នូវ 40mm drivers ជាមួយនឹងបច្ចេកវិទ្យា វដែលអ្នកអាចបញ្ជាតាមរយៈកម្មវិធី V-Moda app និង Bluetooth 5.0 ថែមទៀត។ កាសស្តាប់នេះមានការទ្រទ្រង់ទៅលើ Bluetooth audio codecs: Qualcomm aptX HD, AAC, SBC ។ នៅក្នុងការបញ្ចូលថាមពលថ្មម្តងគឺប្រើប្រាស់បាន ២០ ម៉ោង (ការបញ្ចូលថាមពលថ្ម ១០ នាទីគឺប្រើប្រាស់បាន ៩០ នាទី)។

📅 23 February, 2021 / 8 Days ago
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Alarm.com បានប្រកាសបង្ហាញនូវកណ្តឹងរោទិ៍ទ្វារឆ្លាតវៃ Touchless Doorbellដែលប្រើប្រាស់នូវការវិភាគទៅលើវីដេអូនៅក្នុងការជូនដំណឹងនៅពេលដែលអ្នកណាម្នាក់ឈរនៅពីមុខកណ្តឹងរោទិ៍នេះ។ សម្រាប់ឧបករណ៍នេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា និង microphone ដែលអនុញ្ញាតអោយអ្នកអាចធ្វើការនិយាយតាមរយៈស្មាតហ្វូនរបស់អ្នកបានដោយមិនចាំបាច់បើកទ្វារនោះទេ។ កាន់តែពិសេសជាងនេះទៀតនោះ ក្រុមហ៊ុន Alarm.com បានបន្ថែមនូវមុខងារឆ្លាតវៃជាច្រើនទៀតទៅលើកណ្តឹងរោទិ៍នៅលើទ្វារនេះ។

📅 23 February, 2021 / 8 Days ago
OLED គឺជាស្តេចទូរទស្សន៍ទៅហើយ បើនិយាយអំពីក្រុមហ៊ុនបច្ចេកវិទ្យា LG នេះគឺជាស្តេចនៃទូរទស្សន៍ OLED ហើយ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG បានប្រកាសបង្ហាញនូវទូរទស្សន៍ស៊េរីថ្មី LG OLED TV Evoរបស់ខ្លួនដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ។ ទូរទស្សន៍ LG OLED TV Evo នេះមានបន្ទះឈីប A1 series ហើយវាមានអេក្រង់ទំហំដល់ទៅ 83-inch ថែមទៀត។ គួរបញ្ជាក់ផងដែរថា ទូរទស្សន៍នេះគឺមានតម្លៃប្រហែលជា $30,000 ៕

📅 23 February, 2021 / 8 Days ago
Pocketalk S Voice Translator គឺជាឧបករណ៍បច្ចេកវិទ្យាថ្មីដែលមានឯកទេសក្នុងការបកប្រែទៅលើភាសាផ្សេងៗគ្នាបានរហូតដល់ទៅ ៨២ ។ ឧបករណ៍នេះមានរូបរាងតូចស្រស់ស្អាតជាមួយនឹងអេក្រង់ Touchscreen ដែលផ្តល់នូវការបកប្រែជា Text បានយ៉ាងល្អថែមទៀត។ សម្រាប់ការបកប្រែពិតជាងាយស្រួលមែនទែនតាមរយៈការចុចនៅលើប៊ូតុងបកប្រែ។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង noise-cancelling microphonesនិង Speakers ចំនួន ២ ថែមទៀត។

📅 19 February, 2021 / 12 Days ago
(ភ្នំពេញ) ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១៖ និយាយទៅអេក្រង់ធំភ្លឺច្បាស់…កាមេរ៉ាថតច្បាស់ស្អាត …ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក)…ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត…លក់មិនរង្គើទីផ្សារទើបចម្លែក…! Samsung Galaxy A02s និង Galaxy A02 ដែលទើបចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងនេះគឺពិតជាផលិតឡើងចាក់ចំបេះដូងអ្នកប្រើប្រាស់ពេលបច្ចុប្បន្ននេះតែម្តង!

📅 18 February, 2021 / 13 Days ago
ROG Phone របស់ក្រុមហ៊ុនបច្ចេកវិទ្យា Asus គឺជាអ្នកនាំមុខគេនៅក្នុងស្មាតហ្វូនលេងហ្គេមរបស់ពិភពលោក ហើយវាក៏មានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះផងដែរ។ ដូចអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុន Asus នឹងបោះបង់ចោលនូវលេខ ៤ ហើយខ្លួននឹងត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូន ROG Phone 5 នៅចុងខែក្រោយនេះផងដែរ។

📅 18 February, 2021 / 13 Days ago
នៅក្នុងការទម្លាយជាច្រើនកាលពីពេលមុននេះ យើងដឹងថាស្មាតហ្វូន OnePlus 9 Pro នឹងមានអេក្រង់ 6.78” 1440p+ ជាមួយនឹងកម្រិត 120Hz refresh rate ។ រូបភាពជាច្រើនរបស់ស្មាតហ្វូននេះមានការបង្ហាញនូវមុខងារ mode selection screen ដែលអ្នកអាចធ្វើការជ្រើសរើសនូវកម្រិតភាពច្បាស់ និងកម្រិត Refresh Rate ផងដែរ។

📅 16 February, 2021 / 15 Days ago
ច្រាសដុសធ្មេញ Oral-B iO Series ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយវាផ្តល់នូវការសម្អាតធ្មេញបានយ៉ាងល្អថែមទៀត។ Oral-B iO Series នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Recognition ដែលមានអេក្រង់ Interactive Display ដែលអាចជួយអ្នកអោយសម្អាតធ្មេញបានយ៉ាងល្អថែមទៀត។
ជួយគាំទ្រយើងនៅក្នុង Facebook
ព័ត៌មានពេញនិយមប្រចាំសប្ដាហ៍
ទាញយក
- Download - PHONE CITY MAGAZINE NEW ISSUE 184 FOR FEBRUARY 2016
- Download - PHONE CITY MAGAZINE NEW ISSUE 183 FOR JANUARY 2016
- Download - PHONECITY MAGAZINE ISSUE 182 FOR DECEMBER 2015 FREE DOWNLOAD
- Download - PHONECITY MAGAZINE ISSUE 181 FOR NOVEMBER 2015
- Download - PHONECITY MAGAZINE ISSUE 180 FOR OCTOBER 2015
- Download - PHONECITY MAGAZINE ISSUE 179 FOR SEPTEMBER 2015
- Download - PHONECITY MAGAZINE ISSUE 178 FOR AUGUST 2015
- Download - PHONECITY MAGAZINE ISSUE 177 FOR JULY 2015
ទិញលក់ ទំនិញ ពេញនិយមប្រចាំសប្ដាហ៍
ចំនួនអ្នកចូលទស្សនា
Today : | 12600 |
Yesterday : | 15448 |
This Month : | 44491 |
Last Month : | 458717 |
Total Visitor : | 24896487 |