ព័ត៌មាន

HTC សម្រាំងបាន HTC Desire 820 ដើម្បីឡើងឆាក

ពេលថ្មីៗនេះ ទីផ្សារស្មាតទូរស័ព្ទមានសន្ទុៈយ៉ាងខ្លាំងលើទីផ្សារ។ ស្មាតទូរស័ព្ទទាំងនោះមានគុណភាពកាន់តែពិសេស ហើយតម្លៃសមរម្យទៀតផង។ ហេតុដូច្នេះហើយ ក្រុមហ៊ុន  HTC  ក៏បានសម្រិតសម្រាំងស្មាតទូរស័ព្ទរបស់ខ្លួន ជាមួយនឹងគុណភាពថ្មី ហើយតម្លៃសមរម្យផងដែរ។

image

HTC Desire 820 ជាម៉ូដែលថ្មីដែលប្រើប្រព័ន្ធប្រតិបត្តិការ Android 64-bit Octa-core Chipset Snapdragon 615 មានកាមេរ៉ាកម្រិត 13​ មេហ្គាភិចសែល និង 8 មេហ្គាភិចសែលសម្រាប់កាមេរ៉ាមុខ។ ម៉ូដែលនេះបានបំពាក់មកជាមួយអេក្រង់ទំហំ 5.5 អ៊ីង។ ម៉ូដែលនេះត្រូវបានក្រុមហ៊ុន រៀបគម្រោងដាក់លក់រាយនៅអ៊ឺរ៉ុប។

image

 

ក្នុងឧ័កាសនេះ  HTC Desire 820 នឹងឡើងបង្ហាញលើវេទិការ IFA ដើម្បីបង្អួតពីសម្រស់អេក្រង់ដែលមានទំហំធំ ប៉ុន្តែមានតម្លៃសមរម្យ។ ម៉ូដែលនេះមានសម្បកស្តើង រាងស្តើង អេក្រង់រអិលងាយស្រួល ប៉ៈបញ្ចា។

imageimageimage

ចុងក្រោយទាក់ទងទៅនឹង ផ្នែកខាងក្នុងរបស់ម៉ូដែល HTC Desire 820 ភ្ចាប់មកជាមួយ Snapdragon 615 Chip មានល្បឿនលឿន។ អេក្រង់របស់វាមានកម្រិតបង្ហាញ 720p កាន់តែភ្លឺច្បាស់ត្រជាក់ភ្នែក។

image

 

ប្រភព៖ HTC