ព័ត៌មាន

ស្មាតហ្វូន OnePlus 10 Pro នឹងបំពាក់នូវរ៉េមទំហំ 12GB

កាលបរិច្ឆេទក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មី OnePlus 10 Pro គឺបែកធ្លាយជាច្រើននៅលើអនឡាញ។ ស្មាតហ្វូននេះមានលេខម៉ូឌែល NE2210 ដែលប្រទះឃើញនៅលើ Geekbench ហើយអ្នកទម្លាយបញ្ជាក់ថា នេះគឺជាស្មាតហ្វូនប្រភេទ Pro ។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 12 រួមជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 1 chipset ។

image

ស្មាតហ្វូននេះមានពិន្ទុ 976 នៅក្នុងការតេស្ត Single Core និងពិន្ទុ 3469 សម្រាប់ការតេស្ត Multiple Core ។ សម្រាប់ស្មាតហ្វូន OnePlus 9 និង OnePlus 9 Pro គឺទទួលបាននូវពិន្ទុ 1,100+ និង 3,600+ ។​ ហេតុផលដែលស្មាតហ្វូននេះនៅមិនទាន់មានពិន្ទុខ្លាំងគឺដោយសារតែក្រុមហ៊ុន OnePlus នៅមិនទាន់ប្រើប្រាស់នូវស្មាតហ្វូន Snapdragon 8 Gen 1 នៅឡើយទេ៕

image