Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្រុម​ហ៊ុន​ Gigabyte បាន​បង្ហាញ​នូវ​ប្រ​ភេទ​ Tablet ថ្មី​

October 22
04:51 pm 2012
Like and Share this page:

          ក្រុមហ៊ុន Gigabyte បានប្រកាស​ផ្សាយ​ពី​ការផលិត​នូវ​ស៊េរី​ថ្មី​នៃ Tablet  របស់​ពួកគេ​ជា​បន្តបន្ទាប់​នៅក្នុង​ស​ប្តា​ហ៏​នេះ ដែល​ឈានទៅរក​ការចេញលក់​នូវ​ប្រភេទ Windows 8 S1082 tablet ថ្មី។

          ប្រភេទ Windows 8 S1082 tablet ថ្មី​នេះ មានភ្ជាប់​មកជា​មួយ​អេក្រង់ multitouch ទំហំ 10 អ៊ីង(Resolution: 1366 x 768 pixel) ហើយ​គេ​សង្ឃឹមថា​នឹងមាន​ការចេញ​លក់​នូវ​ប្រភេទ​នេះ​នៅ​ថ្ងៃទី 26 តុលា ស្រប​ពេលដែល​ក្រុមហ៊ុន Microsoft ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រ​ព័​ន្ឋ​ប្រតិបត្តិការ Window 8 ថ្មី។

          ប្រភេទ Window 8 tablet ស៊េរី​ចុងក្រោយ​របស់ Gigabyte មាន​បំពាក់​មកជា​មួយ​នូវ Intel Celeron 847 dual core processor ដែលមាន​ទំហំ 1.1GHz អាច Support ទៅនឹង RAM លើសពី​ទំហំ 8GB  និង Hard disk ទំហំ 500GB ឬក៏ 256 GB។

          លក្ខណៈពិសេសផ្សេងៗទៀត​នៃ​ប្រភេទ Window 8 tablet រួមមាន USB 2.0 port ចំនួន​ពីរ HDMI,  VGA,  Ethernet និង SD card slot។ គេ​សង្ឃឹមថា​ប្រភេទ Windows 8 S1082 tablet ថ្មី​នេះ​មានតម្លៃ 600 ដុល្លារ រហូតដល់ 800 ដុល្លារ នៅពេលដែល ប្រភេទ Windows 8 S1082 tablet ថ្មី​នេះ បានមក​ដល់​នៅលើ​ទីផ្សារ​នៅ​ថ្ងៃទី 26 តុលា។

            ក្រុមហ៊ុន Gigabyte ក៏បាន​សម្រេចចិត្តថា​នឹង​ប្រកាស​ផ្សាយ​នូវ​ប្រភេទ Tablet ថ្មី​មួយ​នៅ​ខែមករា​ខាងមុខនេះ ប៉ុន្តែ​ជា​អកុសល់​ពត៍​មាន​ទាំងនោះ​គឺថា​មិនបាន​ផ្សព្វផ្សាយ​វិញ។ ប៉ុន្តែ​នៅក្នុងពេល​ខាងមុខនេះ​នឹងមាន​បង្ហាញ​នូវ​ពត៍​មាន​ទាំងនោះ​ឡើងវិញ​ជាក់​ជាមិនខាន៕

            ប្រភពៈ geeky- gadget

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 15399
Yesterday : 17025
This Month : 289137
Last Month : 650070
Total Visitor : 26834360