ព័ត៌មាន

ប្រភេទ OLED Fashion Design MP3 Player

            នេះគឺជាប្រភេទ MP3 player មួយដែលមានភ្លើងពណ៍នៅខាងក្នុងប្រអប់ដែលគេឲ្យឈ្មោះថា OLED Fashion Design MP3 Player។

            ប្រភេទ MP3 player នេះមាន OLED Screen ដ៏តូចមួយ ហើយ flash storage មានទំហំត្រឹមតែ 4GB និងមាន USB 2.0 port មួយ រន្ឋសម្រាប់ដោតកាសមានទំហំ 3.5 មីលីម៉ែត្រនិងមានរន្ឋឌុយសាកភ្លើងមួយដែលអាចឲ្យ MP3 player​របស់អស់លោកអ្នកដំណើរការបានប្រាំម៉ោង។

            ប្រសិនបើអស់លោកអ្នកមានចំណាប់អារម្មណ៍ទៅលើប្រភេទ MP3 Player ខាងលើលោកអ្នកអាចជាវនូវប្រភេទនេះបានក្នុងតម្លៃដ៏សមគួរមួយគឺ 19.99 ដុល្លារតែប៉ុណ្ណោះ៕

            ប្រភពៈ techfresh