Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្រុម​ហ៊ុន​ Apple បាន​ចេញ​លក់​នូវ​ប្រ​ភេទ​ Retina MacBook Pro

October 25
04:46 pm 2012
Like and Share this page:

          ក្រុមហ៊ុន Apple បានប្រកាស​ផ្សព្វផ្សាយ​ពី​ប្រភេទ Retina MacBook Pro ថ្មី​របស់​ពួកគេ​ដែលមាន​ទំហំ 13 អ៊ីង​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ស្រប​ពេលដែល​មានការ​ផ្សព្វផ្សាយ​ពី​ផលិតផល iPad Mini ថ្មី​របស់គេ។

          បន្ទាប់ពី​មានការ​ចេញផ្សាយ​របស់​ក្រុមហ៊ុន Apple កន្លងមក យើងទាំងអស់គ្នា​ពិតជា​បាន​ស្គាល់​នូវ​ប្រភេទ iPad Mini TVadvert ហើយ​សព្វថ្ងៃនេះ​ក្រុមហ៊ុន Apple បានចេញ​លក់​នូវ​ប្រភេទ Retina MacBook Pro ថ្មី​ដែលមាន​ទំហំ 13 អ៊ីង។

          ប្រភេទ Retina MacBook Pro ថ្មី​ដែលមាន​ទំហំ 13 អ៊ីង​មាន​បំពាក់​មកជា​មួយ​នូវ​កញ្ចក់​អេក្រង់​ដ៏​ភ្លឺ​ច្បាស់​និង​មាន a Intel i5 or i7 processors ទៀតផង។លក្ខណៈពិសេស​ជាងនេះទៅទៀត​នៃ​ប្រភេទ Retina MacBook Pro ថ្មី​នោះ​គឺមាន​កាមេរ៉ា​នៅខាងមុខ​សម្រាប់​លេង Chart  ដ៏​ភ្លឺ​ច្បាស់​ល្អ មាន dual microphone និង stereo speaker។ចំពោះ​ប្រភេទ​ខាងលើនេះ​មានតម្លៃ​ប្រហែលជា 1699 ដុល្លារ ហើយ​លោកអ្នក​អាច​សួរនាំ​ពី​ព​ត៏​មាន​លម្អិត​បាន​តាមរយៈ​ក្រុមហ៊ុន Apple៕

          ប្រភពៈ geeky-gadget

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1441
Yesterday : 12891
This Month : 210477
Last Month : 436284
Total Visitor : 28165049